• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកនិងវៀតណាមចុះហត្ថលេខាលើឯកសារប្រគល់ផ្ទៃដីដើម្បីចាប់ផ្ដើមបោសសម្អាតសារធាតុគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa


ទិដ្ឋភាពនៅពិធីចុះហត្ថលេខា (រូបថត៖ ស្ថានទូតអាមេរិក) 
 

កាលពី​ឆ្នាំ២០១៨ USAID បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ កងទ័ពការពារដែនកាអាស-ជើង​អាកាស​ស្ដីពី​ការផ្ដល់ថវិកាចំនួន១៨៣លាន ដុល្លាអាមេរិករបស់ USAID សម្រាប់គម្រោងបោស សម្អាតសារ​ធាតុ​ dioxin នៅ តំបន់ព្រលានយន្តហោះ Bien Hoa ក្នុងដំណាក់កាល៥ឆ្នាំដំបូង។
 
នាថ្ងៃ​ទី១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោក ឧត្តមសេនីយ៍ឯក បម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម រួមជាមួយ នាយក​រង​សកល​លោក​នៃ​ស្ថាប័ន​អភិវឌ្ឍ​អន្តរជាតិ​អាមេរិក (USAID) លោកស្រី Bonnie Glick ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel J. Kritenbrink និងនាយក USAID វៀតណាមលោក Michael Greene បានចូលរួមពិធី​ចុះហត្ថ​លេខា​លើឯ​កសារ​ប្រគល់​ផ្ទៃដី៣៧ហិកតានៅព្រលាន យន្តហោះ Bien Hoa ពីកងទ័ពការពារដែនអាកាស-ជើងអាកាស​ទៅ​អោយ​ USAID។ នេះជាការចាប់ផ្ដើមដ៏សំខាន់ក្នុងគម្រោងបោសសម្អាតសារធាតុគីមី ពុល dioxin នៅតំបន់​ព្រលាន​យន្ត​ហោះ Bien Hoa។
 
ថ្លែងនៅពិធី​នេះ នាយករងសកលលោក USAID លោកស្រី Bonnie Glick បានសង្កត់ធ្ងន់​លើសារ​សំខាន់​នៃកិច្ច​ខិត​ខំប្រឹង​ប្រែងរួមរវាងវៀតណាមនិង អាមេរិកនៅ Bien Hoa សំដៅ​ធ្វើអោយ​ស៊ីជំរៅ​ថែម​ទៀត​នូវ​ទំនាក់​ទំន​ង​ភាព​ជា​ ដៃគូគ្រប់ជ្រុងជ្រោយទ្វេភាគីតាមរយៈសកម្មភាពជំនះពុះពារ លើផលវិបាកដោយសារសង្គ្រាម។
 
ព្រលាន​យន្តហោះ Bien Hoa ធ្លាប់ជាទីកន្លែងរក្សាទុកនិងសារធាតុ dioxin ធំមួយក្នុងសម័យសង្គ្រាមវៀតណាម ហើយដល់​បច្ចុប្បន្ន ទីនេះជាកន្លែង បំពុលដោយសារធាតុ dioxin ដ៏ធំបំផុតនៅសេសសល់នៅវៀតណាម។ តាមលទ្ធ​ផលវាយតម្លៃថា តំបន់នេះមានបរិមាណដីនិងអវសាទចំនួន៥សែនម៉ែត្រគីបដែល ត្រូវបំពុល​ដោយ​សារ​ធាតុ​ dioxin ពោលគឺច្រើនជាង៤ដងបើធៀបនឹងបរិមាណ នៅព្រលានយន្តហោះ Da Nang។
 
កាលពីឆ្នាំ​២០១៨ USAID បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ កងទ័ពការពារដែនកាអាស-ជើង​អាកាស​ស្ដីពីការ​ផ្ដល់ថវិកាចំនួន១៨៣លាន ដុល្លាអាមេរិករបស់ USAID សម្រាប់គម្រោងបោសសម្អាតសារធាតុ dioxin នៅ តំបន់​ព្រលានយន្តហោះ Bien Hoa ក្នុងដំណាក់កាល៥ឆ្នាំដំបូង។ តា​មការប៉ាន់ ស្មានរបស់​ USAID ការងារ​បោស​សម្អាំតនឹងបានសម្រេចក្នុងរយៈ​ពេល១០ឆ្នាំ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top