• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណប្រតិភូសមាគមមិត្តភាព ស.ប.ប កូរ៉េ - វៀតណាម


 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបលោកស្រី Ri Kang Juk អនុប្រធាន សមាគមមិត្តភាព ស.ប.ប កូរ៉េ- វៀតណាម 
 

 ក្រោមការដឹកនាំរបស់ បក្សពលករ ស.ប.ប កូរ៉េ ដែលថ្នាក់ដឹកនាំ លោក Kim Jung Un ជាប្រមុខនោះ ប្រជា​ជន​ ស​.ប.ប កូរ៉េនឹងបន្តទទួ​លបាន សមិទ្ធផលថ្មីៗ និងធំធេងក្នុងបុព្វហេតុកសាង ​សង្គម​និយម អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​លើកម្ពស់ជីវភាពរស់នៅរប​ស់ប្រជាជ​ន។

នារសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ វៀតណាម លោកស្រី Dang Thi Ngoc Thinh បាន​ទទួលជួបគណប្រតិភូសមាគមគមមិត្តភាព ស.ប.ប កូរ៉េ - វៀតណាម ដឹកនាំដោយ លោកស្រី Ri Kang Juk អនុប្រធាន សមាគមមិត្តភាព ស.ប.ប កូរ៉េ- វៀតណាម ដែលកំពុង​បំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀ​ត​ណាម​។​

អញ្ជើញ​ថ្លែងនៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ចំពោះការដែល ស.ប.ប កូរ៉េបាន​បញ្ជូន​គណៈប្រតិភូគ្រូ​បង្រៀន និងសិស្សានុសិស្ស សាលាមត្តេយ្យ​សិក្សា Kieng Sang មកបំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម​លើកនេះ ហើយសង្កត់ធ្ងន់ថា នេះគឺជា​សកម្មភាពមានអត្ថន័យក្នុងការពង្រឹ​ង និងពង្រីក​ទំនាក់​ទំន​ង​មិត្តភាព​ កិច្ចសហប្រតិបត្តិការជាប្រពៃណីរ​វាងប្រជាជននៃប្រទេសទាំងពីរនិយាយ​រួម និង​ទំនាក់​ទំនង​រវាង​អង្គការ​មិត្តភាពនៃប្រទេសទាំងពីរនិយាយដោ​យឡែក។ លោកស្រី Dang Thi ​Ngoc Thinh មាន​ជំនឿជាក់​ថា ក្រោម​ការដឹកនាំរបស់ បក្សពលករ ស.ប.ប កូរ៉េ ដែលថ្នាក់ដឹកនាំ លោក Ki​m Jung Un ជាប្រមុខនោះ ប្រជាជន ស.ប.​ប កូរ៉េនឹងបន្តទទួលបាន សមិទ្ធផលថ្មីៗ​ និងធំធេងក្នុងបុព្វហេតុកសាង សង្គមនិ​យម អភិវឌ្ឍន៍​ប្រទេសជាតិ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រ​ជាជន។ លោកស្រី អនុប្រ​ធានបាន​ស្នើឲ្យ​បណ្ដា​អង្គការ​មិត្តភាព​ប្រជាជននៃប្រទេសទាំងពីរបន្តមានស​កម្មភាព​សម្បូរ​​បែប ជាក់ស្ដែង ប្រកប​ដោយប្រសិ​ទ្ធភាព ​រួមចំណែក​ទៅក្នុងការពង្រឹង​ចំណងមិត្តភាព​និងកិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​នៃប្រទេស​ទាំង​ពីរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top