• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅក្រូអាស៊ី

នាថ្ងៃដដែល នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថាន ទូតវៀតណាមប្រចាំនៅហុងគ្រី ទទួលបន្ទុកក្រូអាស៊ី និងតំណាងសហគមន៍វៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅក្រូអាស៊ី។
  អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី ទទួលបន្ទុកក្រូអាស៊ី និងតំណាងសហគមន៍វៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសក្រូអាស៊ី (ប្រភព៖ TTXVN)  

នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan និងគណៈប្រតិភូវៀតណាមបានមកដល់រដ្ឋធានី Zagreb ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅក្រូអាស៊ី។

នាថ្ងៃដដែល នាថ្ងៃទី៩ ខែតុលា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី ទទួលបន្ទុកក្រូអាស៊ី និងតំណាងសហគមន៍វៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅក្រូអាស៊ី។ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានវាយតម្លៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមនៅក្រូអាស៊ី តែងតែសាមគ្គី កសាង និងស្ថិរភាពជីវភាពនៅក្នុងប្រទេសម្ចាស់ផ្ទះ រក្សាប្រពៃណី និងឆ្ពោះទៅមាតុភូមិជានិច្ច។ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានជូនដំណឹងដល់សហគមន៍អំពីជោគជ័យរបស់វៀតណាមក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ធានាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ ជាពិសេសក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២។ ប្រទេសជាតិបានឈានចូលស្ថានភាពធម្មតាថ្មី បើកទ្វារទាំងស្រុងនិង ស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top