• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អណិកជនវៀតណាមនៅសាធារណរដ្ឋឆែក អំណរបុណ្យ​តេតប្រពៃណីឆ្នាំ ២០២៣

នាយប់ថ្ងៃទី ២០ ខែមករា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកបានសម្របសម្រួលជាមួយសមាគមជនវៀតណាមនៅសាធារណរដ្ឋឆែក និងក្រុមហ៊ុនភាគហ៊ុន Saparia រៀបចំកម្មវិធី និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២៣ អំណរបុណ្យតេត ឆ្នាំថោះ បញ្ចស័ក ២០២៣។
ឯកអគ្គរដ្ឋទូត Thai Xuan Dung និងប្រតិភូជាច្រើនរូបបានចូលរួមក្នុងកម្មវិធីនេះ។ (រូបថត៖ VOV)

ចូលរួមកម្មវិធីនេះមានប្រជាជនវៀតណាមជាច្រើននាក់ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅសាធារណរដ្ឋឆែក ជាមួយក្រុមគ្រួសាររបស់កម្មាភិបាល និងបុគ្គលិកស្ថានទូតទាំងអស់។ ក្នុងកម្មវិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បានផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់ក្នុងសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ដោយមានសាមគ្គីភាព ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូល រួមទាំងជនជាតិវៀតណាមនៅឯបរទេស វៀតណាមបានបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាមួយនឹងកំណើនសេដ្ឋកិច្ច ៨,០២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំកន្លងទៅ និងឈានមុខគេក្នុងតំបន់។ ទំហំពាណិជ្ជកម្មសម្រេចបាន ៧៣២ ពាន់លានដុល្លារអាមេរិក អតិរេកពាណិជ្ជកម្មចំនួន ១១,២ ពាន់លានដុល្លារអាមេរិក ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ទទួលបាន ២២,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៥%។ ក្រៅពីនោះ វៀតណាមក៏ស្ថិតក្នុងចំណោមប្រទេសទាំង១០ដែលទទួលបានរូបិយប័ណ្ណបរទេសច្រើនបំផុតលើពិភពលោក។ យោងតាមការស្ថិតិរបស់ធនាគាររដ្ឋវៀតណាម រូបិយប័ណ្ណពីបរទេសនៅឆ្នាំ ២០២២ បានផ្ទេរមកវៀតណាមមានចំនួនជាង ១២ ពាន់លានដុល្លារអាមេរិក។ លទ្ធផលទាំងនេះបន្តពង្រឹងរូបភាពនិងឋានៈរបស់វៀតណាមក្នុងតំបន់និងលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top