• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោកតូ ឡឹម អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ

នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការបក្ស ទីក្រុងហាណូយ អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ អគ្គលេខាបក្ស លោកតូ ឡឹមបានទទួលស្គាល់និងវាយតម្លៃខ្ពស់ ចំពោះលទ្ធ ផល ដែលទីក្រុងហាណូយសម្រេចបានក្នុងឆ្នាំ ២០២៤។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុងហាណូយ (រូបថត៖ TTXVN)

លោកអគ្គលេខាបក្ស តូ ឡឹមបានសង្កត់ធ្ងន់ថា ទីក្រុងត្រូវផ្តោតលើការជំរុញការអនុវត្តគម្រោងធំៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្ម។ ដើម្បីអភិវឌ្ឍន៍រាល់សក្តានុពលនិងគុណសម្បត្តិនៃវិស័យទេសចរណ៍ ជាពិសេសពង្រីកនូវតម្លៃនៃតំបន់បរមរាជវាំងថាំង ឡុង អគ្គលេខាបក្សលោក តូ ឡឹមសង្ឃឹមថា នាពេលខាងមុខ ទីក្រុងនឹងមានទិសដៅប្រកបដោយវិធីសាស្រ្តជាងនេះ ឈរលើស្មារតីគឺ ហាណូយដឹកនាំការអនុវត្តដោយមានការគាំទ្រយ៉ាងសកម្មពីក្រសួងស្ថាប័នមជ្ឈឹម និងការគាំទ្រអស់ពីចិត្តរបស់អង្គការយូណេស្កូ។

ទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល លោកអគ្គលេខាបក្សបានស្នើឱ្យទីក្រុងបន្តយកចិត្តទុកដាក់លើការដឹកនាំ ជំរុញខ្លាំងនិងអនុវត្តន៍ប្រកបដោយ សមកាលកម្មនិងមានប្រសិទ្ធភាពការងារផ្លាស់ប្តូរឌីជីថល ក្នុងប្រព័ន្ធនយោបាយទាំងមូល ជាមួយនឹងគោលដៅដើម្បីឲ្យការផ្លាស់ប្តូរឌីជីថលពិតប្រាកដជាដំណើរការបង្កើតថ្មីមួយ ជឿនលឿន និងវិធីសាស្រ្តផលិតកម្មទំនើប "វិធីសាស្រ្តផលិតឌីជីថល" ដែលជាធនធាន និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top