|
លោកអគ្គលេខាបក្ស តូ ឡឹម បានថ្លែងអំណរគុណ និងស្នើឱ្យរដ្ឋាភិបាល លីទុយអានី បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាម ក្នុងការរស់នៅ និងធ្វើការប្រកបដោយស្ថិរភាពនៅលីទុយអានី; បង្កើនការបណ្តុះ បណ្តាលដល់និស្សិតវៀតណាម ជាពិសេសនៅក្នុងវិស័យដែលលីទុយអានីមាន ប្រៀបខ្លាំងដូចជា៖ បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បញ្ញាសិប្បនិមិត្ត (AI) និងសន្តិសុខតាមអ៊ីនធឺណិត ដើម្បីបំពេញបន្ថែមធនធានមនុស្ស សម្រាប់បម្រើការ អភិវឌ្ឍរបស់ទាំងវៀតណាម និងលីទុយអានី។
ចែករំលែកទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ ដូចគ្នា ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញ ទៅមកនៅវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) និងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU)។ ភាគីទាំងពីរបានអះអាងនូវការគាំទ្រ ចំពោះច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើតផងដែរ៕