• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ីអាគ្នេយ៍ប្រឈមមុខនឹងការព្រមានពណ៌ក្រហម ចំពោះហានិភ័យនៃផ្សែងនិងធូលីឆ្លងដែន

វិទ្យាស្ថានកិច្ចការអន្តរជាតិ (SIIA) ទើបបានចេញផ្សាយរបាយការណ៍ទស្សនវិស័យនៃផ្សែងនិងធូលី ឆ្នាំ ២០២៦ ដោយចេញ “ការព្រមានពណ៌ក្រហម" អំពីហានិភ័យនៃការបំពុលដោយផ្សែងនិងធូលីឆ្លងដែនបានកើនឡើង នៅអាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានខែខាងមុខនេះ។
ភ្នំភ្លើង Marapi នៅ Tanah Datar ខេត្ត Sumatra ខាងកើត នៃប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី ៣០ ឧសភា ២០២៦។ រូបថត៖ REUTERS/Atet Dwi Pramadia

យោងតាមរបាយការណ៍ បណ្តា​ប្រទេសរួមមានម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងសិង្ហបុរី មាន​ហានិភ័យ​ប្រឈម​មុខ​នឹង​ការបំពុល​ដោយផ្សែងនិងធូលីយ៉ាងធ្ងន់ធធ្ងរ ជាពិសេសក្នុង​ដំណាក់​កាលកំពូល​នៅ​ខែសីហា និង​ខែកញ្ញាឆ្នាំ​នេះ។ នេះជាលើកទីពីរហើយដែល SIIA បានចេញការព្រមានពណ៌ក្រហមចាប់តាំងពីររបាយការ​ណ៍​ដំបូង​នៅ​ឆ្នាំ ២០១៩ មក បន្ទាប់ពីការព្រមានស្រដៀងគ្នានេះក្នុងឆ្នាំ ២០២៣។

មជ្ឈដ្ឋាន​អ្នកជំនាញឧតុនិយមជឿជាក់​ថា ហានិភ័យនៃការបំពុល​ដោយផ្សែងនិងធូលីកើនឡើងគឺបណ្តាល​មក​ពីការរួមបញ្ចូលគ្នានៃ​បាតុភូត​ El Nino និងបាតុភូត ឌីប៉ូលមហាសមុទ្រឥណ្ឌា (IOD)។ ស្ថានភាពអាកាសធាតុទាំងនេះត្រូវបានព្យាករណ៍ថា នឹងអូសបន្លាយ​រដូវប្រាំង ធ្វើឱ្យអាកាសធាតុកាន់តែក្តៅ និងស្ងួត ដោយបង្កើនហានិភ័យនៃភ្លើងឆេះព្រៃនៅទូទាំងតំបន់៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top