• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមដំណោះស្រាយចំនួន ៧ សម្រាប់ជំរុញការនាំចេញ ដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់

នៅឆ្នាំ ២០២៦ ស្ថានភាពសកល និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ប៉ុន្តែវៀតណាមនៅតែប្រកាន់ខ្ជាប់គោលដៅរបស់ខ្លួនក្នុងការខិតខំដើម្បីសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៦នេះ ពី ១០% ឡើងទៅ។
ឧបនាយករដ្ឋមន្ត្រីលោក ផាម យ៉ាទូក អញ្ជើញថ្លែងសុន្ទរកថាសំខាន់នៅក្នុងសន្និសីទ (រូបថត៖ ង្វៀនឡុង/VOV)

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ផាម យ៉ា ទូក នៅក្នុង "សន្និសីទជំរុញការនាំចេញ ដើម្បីសម្រេចបាននូវកំណើនពីរខ្ទង់" ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២៥ ខែមិថុនា នៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក ផាម យ៉ា ទូក បានសង្កត់ធ្ងន់ថា ការជំរុញការនាំចេញត្រូវបានកំណត់ថា ជាភារកិច្ចសំខាន់និងបន្ទាន់។ ដើម្បីជំនះការលំបាក និងអនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីលោក ផាម យ៉ា ទូក បានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដឹកនាំនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង វិស័យ និងមូលដ្ឋាន ដើម្បីបង្កើតផែនការគ្រប់គ្រង និងដំណោះស្រាយសមស្របតាមតម្រូវការនៃការគ្រប់គ្រងរដ្ឋក្នុងដំណាក់កាលនីមួយៗ…។

ឧបនាយករដ្ឋមន្ត្រីលោក ផាម យ៉ា ទូច បានសង្កត់ធ្ងន់ថា៖ “ការអភិវឌ្ឍផលិតកម្មគឺជាវិស័យដែលយើងត្រូវ ផ្តោត នាពេលខាងមុខ។ មានតែការផលិតដែលមានស្ថេរភាពទេ ទើបយើងអាចមានការនាំចេញបាន។ យើងនៅតែសហការជាមួយសហគ្រាស FDI ប៉ុន្តែឧស្សាហកម្មរបស់យើងភាគច្រើនផលិតឧស្សាហកម្មឧបត្ថម្ភ ហើយឧស្សាហកម្មឧបត្ថម្ភគឺពិបាកសម្រាប់កំណើននាំចេញ និងពិបាកសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯង។ ដូច្នេះ ខ្ញុំស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មស្រាវជ្រាវ និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចអំពីការកសាង និងលើកកម្ពស់ភាពម្ចាស់ការក្នុងការនាំចេញ ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥”៕

នៅក្នុងបរិបទនៃការធ្លាក់ចុះនៃកំណើនពាណិជ្ជកម្មសកលដែលបានព្យាករណ៍ ការនាំចេញរបស់វៀតណាមបានរក្សាអត្រាកំណើនខ្ពស់។ នៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៦ ចំណូលនាំចេញសរុបបានឈានដល់ជិត ២៤០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ២១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលលើសពីគោលដៅកំណើននាំចេញសម្រាប់ពេញមួយឆ្នាំ។

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top