• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្លោះនៅមជ្ឈិមបូព៌ា៖ សេតវិមានស្នើឱ្យសភាអាមេរិកអនុម័តលើថវិកាសម្រាប់ដោះស្រាយសម្ភារៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់

រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើឱ្យសភាអាមេរិក អនុម័តលើថវិកាចំនួន ៦៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការដោះស្រាយ ការប្រមូល និងការឃ្លាំមើលសម្ភារៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងក្រប់ខ័ណ្ឌនៃកញ្ចប់ថវិកាបន្ថែមចំនួន ៨០ ពាន់លានដុល្លារអាមេរិក ដើម្បីគោលដៅសន្តិសុខជាតិ និងការឆ្លើយតបទៅនឹងការវិវត្តបន្ទាប់ពីជម្លោះជាមួយទីក្រុងតេអេរ៉ង់។
សេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥។ . រូបថតឯកសារ៖ REUTERS/Al Drago

ថវិកាទាំង​នេះនឹងត្រូវបាន​ប្រគល់ទៅឱ្យក្រសួងថាមពលអាមេរិក ដើម្បីធ្វើការផ្ទៀងផ្ទាត់ ការត្រួតពិនិត្យ និងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយ​ទន្ទឹមនឹងនោះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ស្កាត់អ៊ីរ៉ង់ពីការអភិវឌ្ឍ ឬធ្វើជាម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ។

សំណើនេះត្រូវបានធ្វើឡើង​ក្នុង​បរិបទដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តការចរចាបច្ចេកទេសនៅប្រទេសស្វីស ដើម្បីអនុវត្តន៍ជាក់ស្តែងនូវអនុស្សរណៈ​ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលបានចុះហត្ថលេខានៅពាក់កណ្តាលខែមិថុនា។ យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិក អនាគតនៃឃ្លាំងស្តុកសារធាតុ​អ៊ុយរ៉ាញ៉ូមដែលត្រូវបាន​ចម្រាញ់របស់ទីក្រុងតេអេរ៉ង់ គឺជាចំណុចសំខាន់​នៃការចរចា៕​

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top