ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ទទួលជួបប្រធានាធិបតីលីទុយអានីលោក Gitanas Nauseda

នាថ្ងៃទី ១២ មិថុនា នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទទួលជួបជាមួយប្រធានាធិបតីនៃសាធារណ រដ្ឋលីទុយអានី លោក Gitanas Nauseda ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម។

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី Gitanas Nauseda បានពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងលីទុយអានី។ (រូបថត៖ VNA)

 

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី Gitanas Nauseda បានពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងលីទុយអានី តាមរយៈការបង្កើនការផ្លាស់ ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិ ការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម ការពារជាតិ - សន្តិសុខ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ ថាមពល កសិកម្ម និងពលកម្ម ជាដើម។ មេដឹកនាំទាំងពីរបានបញ្ជាក់នូវ សារសំខាន់នៃការបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ ការជួប ប្រាស្រ័យរវាងប្រជាជន និងប្រជាជន តាមនោះរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាង ប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស តូ ឡឹម បានថ្លែងអំណរគុណ និងស្នើឱ្យរដ្ឋាភិបាល លីទុយអានី បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាម ក្នុងការរស់នៅ និងធ្វើការប្រកបដោយស្ថិរភាពនៅលីទុយអានី; បង្កើនការបណ្តុះ បណ្តាលដល់និស្សិតវៀតណាម ជាពិសេសនៅក្នុងវិស័យដែលលីទុយអានីមាន ប្រៀបខ្លាំងដូចជា៖ បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បញ្ញាសិប្បនិមិត្ត (AI) និងសន្តិសុខតាមអ៊ីនធឺណិត ដើម្បីបំពេញបន្ថែមធនធានមនុស្ស សម្រាប់បម្រើការ អភិវឌ្ឍរបស់ទាំងវៀតណាម និងលីទុយអានី។
ចែករំលែកទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ ដូចគ្នា ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញ ទៅមកនៅវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) និងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU)។ ភាគីទាំងពីរបានអះអាងនូវការគាំទ្រ ចំពោះច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើតផងដែរ៕

top