• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាការងារជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង

នាព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា មីន អ៊ុងលាំង និងភរិយា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង។

កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម - មីយ៉ាន់ម៉ា។ រូបថត៖ VNA

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ ជាមួយមីយ៉ាន់ម៉ា លើការអភិវឌ្ឍប្រទេសជាតិ ធានាសន្តិសុខសេដ្ឋកិច្ច ជំរុញកំណើនប្រកបដោយចីរភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធ្វើផែនការគោលនយោបាយ គ្រប់គ្រងសេដ្ឋកិច្ចសង្គម ដោយដាក់ប្រជាជនជាចំណុចកណ្ដាល ពង្រីកធនធានក្នុងស្រុក ដោយភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ទាញយកអត្ថប្រយោជន៍ពីធនធានខាងក្រៅប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

រីឯខ្លួនវិញ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានសម្តែងនូវបំណងចង់រៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាម ហើយសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ាឱ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រីកប្រសិទ្ធភាពនៃក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។

អគ្គលេខាបក្ស​ ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងនៅក្នុងជំនួបពិភាក្សា។ រូបថត៖ VNA

មេដឹកនាំទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តនយោបាយតាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ នៅក្នុងក្របខ័ណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។​ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបន្តបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដើម្បីក្លាយទៅជាសសរស្តម្ភមួយនៃទំនាក់ទំនងទ្វេភាគី។ មេដឹកនាំទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តថា មិនអនុញ្ញាតឲ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀត។

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង ថ្លែងនៅក្នុងជំនួបពិភាក្សា។ រូបថត៖ VNA

 

ទាក់ទងនឹងបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា បង្កើនការផ្លាស់ប្តូរនៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ រួមទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងយន្តការអនុតំបន់មេគង្គ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដោះស្រាយការខ្វែងគំនិត និងជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា បង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នៅក្នុងវិស័យយុទ្ធសាស្ត្រនៃតំបន់ ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រវាងប្រទេសនានាក្នុងអនុតំបន់មេគង្គ រួមទាំងវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាពផងដែរ៕

តាម​ vovworld.vn/km-KH

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top