ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ កិច្ចសហប្រតិបត្តិការវៀតណាម-មីយ៉ាន់ម៉ានឹងសម្រេចបានជំហានអភិវឌ្ឍន៍ថ្មីនិងជាក់ស្ដែងជាងមុន 06/09/2026 កាលពីយប់ថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង និងភរិយា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង។ រូបថត៖ VNAថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាម និងមីយ៉ាន់ម៉ាមានទំនាក់ទំនងមិត្តភាពយូរអង្វែង និងរឹងមាំ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ ថែរក្សានិងពូនជ្រុំដោយឥតឈប់ឈរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជឿជាក់ថា ដោយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ានឹងសម្រេចបានជំហានអភិវឌ្ឍន៍ថ្មី គ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងជាក់ស្ដែងជាងមុន ដោយពង្រីកបានយ៉ាងល្អនូវសក្តានុពល និងប្រៀបខ្លាំងនៃប្រទេសនីមួយៗ និងរួមចំណែកជាក់ស្តែងដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ក្នុងសុន្ទរកថាឆ្លើយតប ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ាឱ្យតម្លៃពិសេសចំពោះទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ ជាមួយវៀតណាម; អះអាងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីពូនជ្រុំទំនាក់ទំនងប្រពៃណី បង្កើនការតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរតាមរយៈវេទិកាសេដ្ឋកិច្ចទ្វេភាគី ឆ្ពោះទៅរកខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៧៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង ការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ

កាលពីយប់ថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង និងភរិយា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង។ រូបថត៖ VNAថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាម និងមីយ៉ាន់ម៉ាមានទំនាក់ទំនងមិត្តភាពយូរអង្វែង និងរឹងមាំ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ ថែរក្សានិងពូនជ្រុំដោយឥតឈប់ឈរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជឿជាក់ថា ដោយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ានឹងសម្រេចបានជំហានអភិវឌ្ឍន៍ថ្មី គ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងជាក់ស្ដែងជាងមុន ដោយពង្រីកបានយ៉ាងល្អនូវសក្តានុពល និងប្រៀបខ្លាំងនៃប្រទេសនីមួយៗ និងរួមចំណែកជាក់ស្តែងដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ក្នុងសុន្ទរកថាឆ្លើយតប ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ាឱ្យតម្លៃពិសេសចំពោះទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ ជាមួយវៀតណាម; អះអាងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីពូនជ្រុំទំនាក់ទំនងប្រពៃណី បង្កើនការតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរតាមរយៈវេទិកាសេដ្ឋកិច្ចទ្វេភាគី ឆ្ពោះទៅរកខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៧៕
អត្ថបទផ្សេងទៀត ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយសង្គ្រោះបុគ្គលម្នាក់ដែលរស់រានមានជីវិតបន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ06/09/2026ព័ត៌មានកាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់ដែលនៅរស់រានមានជីវិត ក្រោយរយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។ បវរកញ្ញានៃសាធារណរដ្ឋដូមីនីកែន ក្លាយជាម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០២៦06/09/2026ព័ត៌មានវៀតណាម - មីយ៉ាន់ម៉ា៖ ធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី06/09/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងភរិយា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង06/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ វៀតណាមនិងបង់ក្លាដែស ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម06/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាការងារជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង06/09/2026ព័ត៌មានបារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»05/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត