• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - មីយ៉ាន់ម៉ា៖ ធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី

នារសៀលថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា។

ទិដ្ឋភាពទូទៅនៃជំនួប​។ រូបថត៖ VNA

ក្នុងជំនួបនេះ​ មេដឹកនាំទាំងពីរបានយល់​ព្រមពង្រឹងទំនុកចិត្តនយោបាយ ជំរុញការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់​ថ្នាក់; សម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយតាមរយៈគ្រប់​កាណាលទាំងអស់របស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋ​សភា និងកិច្ចការបរទេសដោយប្រជាជន​ក្នុងដំណាក់កាលថ្មី និងជំរុញការបន្តឡើងវិញនូវយន្តការសហប្រតិបត្តិការសំខាន់ៗ ដោយបង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ា។ ភាគីទាំងពីរបានឯកភាពពង្រឹងនិងនាំកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ឱ្យ​ក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោក​ប្រធានាធិបតី មីន អ៊ុងលាំង បានឯកភាពគ្នាថា ប្រទេសទាំងពីរ​នៅ​មា​នសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ និងការបំពេញបន្ថែមគ្នាទៅវិញទៅមក ដូច្នេះ គួរតែបង្កើនការផ្លាស់ប្តូរទិសដៅ និងវិធានការដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ; ពិនិត្យ និងធ្វើបច្ចុប្បន្នភាពការសន្យា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និងគយ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង ។ រូបថត៖ VNA

មេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនៅក្នុងវិស័យផ្សេងៗទៀត ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនតាមផ្លូវអាកាស ការអប់រំ វប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជន និងការតភ្ជាប់មូលដ្ឋាន​នានា។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ភាគីទាំងពីរបានចែករំលែកទស្សនៈនៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ៕​

តាម​ vovworld.vn/km-KH

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top