ព័ត៌មាន វៀតណាម - មីយ៉ាន់ម៉ា៖ ធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី 06/09/2026 នារសៀលថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា។ ទិដ្ឋភាពទូទៅនៃជំនួប។ រូបថត៖ VNAក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានយល់ព្រមពង្រឹងទំនុកចិត្តនយោបាយ ជំរុញការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; សម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយតាមរយៈគ្រប់កាណាលទាំងអស់របស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងកិច្ចការបរទេសដោយប្រជាជនក្នុងដំណាក់កាលថ្មី និងជំរុញការបន្តឡើងវិញនូវយន្តការសហប្រតិបត្តិការសំខាន់ៗ ដោយបង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ា។ ភាគីទាំងពីរបានឯកភាពពង្រឹងនិងនាំកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ឱ្យក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកប្រធានាធិបតី មីន អ៊ុងលាំង បានឯកភាពគ្នាថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ និងការបំពេញបន្ថែមគ្នាទៅវិញទៅមក ដូច្នេះ គួរតែបង្កើនការផ្លាស់ប្តូរទិសដៅ និងវិធានការដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ; ពិនិត្យ និងធ្វើបច្ចុប្បន្នភាពការសន្យា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងគយ។នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង ។ រូបថត៖ VNAមេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនៅក្នុងវិស័យផ្សេងៗទៀត ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនតាមផ្លូវអាកាស ការអប់រំ វប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជន និងការតភ្ជាប់មូលដ្ឋាននានា។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ភាគីទាំងពីរបានចែករំលែកទស្សនៈនៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ៕

នារសៀលថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា។ ទិដ្ឋភាពទូទៅនៃជំនួប។ រូបថត៖ VNAក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានយល់ព្រមពង្រឹងទំនុកចិត្តនយោបាយ ជំរុញការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; សម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយតាមរយៈគ្រប់កាណាលទាំងអស់របស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងកិច្ចការបរទេសដោយប្រជាជនក្នុងដំណាក់កាលថ្មី និងជំរុញការបន្តឡើងវិញនូវយន្តការសហប្រតិបត្តិការសំខាន់ៗ ដោយបង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ា។ ភាគីទាំងពីរបានឯកភាពពង្រឹងនិងនាំកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ឱ្យក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកប្រធានាធិបតី មីន អ៊ុងលាំង បានឯកភាពគ្នាថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ និងការបំពេញបន្ថែមគ្នាទៅវិញទៅមក ដូច្នេះ គួរតែបង្កើនការផ្លាស់ប្តូរទិសដៅ និងវិធានការដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ; ពិនិត្យ និងធ្វើបច្ចុប្បន្នភាពការសន្យា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងគយ។នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង ។ រូបថត៖ VNAមេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនៅក្នុងវិស័យផ្សេងៗទៀត ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនតាមផ្លូវអាកាស ការអប់រំ វប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជន និងការតភ្ជាប់មូលដ្ឋាននានា។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ភាគីទាំងពីរបានចែករំលែកទស្សនៈនៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ៕