• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ វៀតណាមនិងបង់ក្លាដែស ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

ក្រោយពីការបង្កើតទំនាក់ទំនងការទូតជាង ៥០ ឆ្នាំមក ទំនាក់ទំនងវៀតណាម-បង់ក្លាដែស បន្តអភិវឌ្ឍន៍យ៉ាងរឹងមាំ ជាមួយនឹងការជឿទុកចិត្តនយោបាយខ្ពស់ និងការគាំទ្រគ្នាទៅវិញទៅមកជាប្រចាំនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅវៀតណាម លោក Mohammad Lutfor Rahman។ រូបថត៖ VNA

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់យ៉ាងដូច្នេះ កាលពីរសៀលថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ នៅពេលទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅវៀតណាម លោក Mohammad Lutfor Rahman ដែលបានមកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ រក្សាយន្តការសន្ទនាទ្វេភាគី ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មហាឡាល់ បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Mohammad Lutfor Rahman បានបញ្ជាក់ថា លោកនឹងបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើគោលបំណងរបស់ប្រទេសបង់ក្លាដែសក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបញ្ជាក់ថា បង់ក្លាដែសជានិច្ចកាលចែករំលែកទស្សនៈរបស់អាស៊ាន និងវៀតណាមលើបញ្ហានានាក្នុងតំបន់៕

តាម​ vovworld.vn/km-KH

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top