• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

យោងតាមព័ត៌មានដែលបានបង្ហោះនៅលើបណ្ដាញសង្គមដោយការិយាល័យនាយករដ្ឋមន្ត្រីនេប៉ាល់ បុរសរូប​នោះត្រូវបាន ជួយសង្គ្រោះចេញពីផ្លូវរូងក្រោមដីនៃគម្រោងវារីអគ្គិសនី Trishuli នៅកណ្តាលប្រទេសនេប៉ាល់។ កងទ័ពនេប៉ាល់បានោ្យដឹងថា ក្រុមជួយសង្គ្រោះនៃទាហាននេប៉ាល់និងអ្នកជំនាញសង្គ្រោះគ្រោះមហន្តរាយកូរ៉េខាងត្បូងបាននាំបុរសជនជាតិចិនរូបនេះ ចេញ ពីផ្លូវរូងក្រោមដីប្រវែង ២២៥ ម៉ែត្រ ហើយកំពុងធ្វើការត្រួតពិនិត្យសុខភាព។

នាថ្ងៃដដែល ក្នុងទីក្រុង Nuwakot ភាគកណ្តាលប្រទេសនេប៉ាល់ ជាទីក្រុងមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះចេញពីផ្ទះសម្បែង​ផងដែរ​។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនេប៉ាល់ មនុស្សជាង ១.៣០០ នាក់បានស្លាប់ និងជាង ៥.០០០ នាក់នៅតែបាត់ខ្លួននៅក្នុងទឹកជំនន់ដែលបានកើតឡើងនៅថ្ងៃទី ២៦ ខែសីហា។

ទន្ទឹមនឹងនេះ នៅក្នុងប្រទេសចិន អាជ្ញាធរមូលដ្ឋានបានរាយការណ៍ពីការរអិលបាក់​ដីកាលពីព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅក្នុងស្រុក Suichuan ទីក្រុង Ji'an ខេត្ត Jiangxi ដែលបណ្តាល​ឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងមនុស្ស ១១ នាក់បាត់ខ្លួ៕

តាម​ vovworld.vn/km-KH

បវរកញ្ញានៃ​សាធារណរដ្ឋដូមីនីកែន ក្លាយ​ជាម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០២៦

បវរកញ្ញានៃ​សាធារណរដ្ឋដូមីនីកែន ក្លាយ​ជាម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០២៦

កាលពីយប់ថ្ងៃទី៥ ខែកញ្ញា នៅទីលានទី២ មេសា សង្កាត់ញ៉ាត្រាង ខេត្តខាញហ័រ បាន​ប្រព្រឹត្តទៅវគ្គផ្តាច់ព្រ័ត្រ​នៃ​ការប្រឡង​បវរកញ្ញាពិភពលោកលើកទី៧៣ ដោយមានបេក្ខនារីចំនួន ១១១នាក់មកពីប្រទេស និងតំបន់ដែនដីជុំវិញពិភពលោក។ នេះជាលើកដំបូងដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃការប្រឡងបវរកញ្ញាពិភពលោក ហើយក៏ជាខួបលើកទី៧៥ នៃដំណើរ​ការបង្កើតនិងអភិវឌ្ឍន៍នៃការប្រឡងនេះផងដែរ។

Top