ព័ត៌មាន

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

យោងតាមព័ត៌មានដែលបានបង្ហោះនៅលើបណ្ដាញសង្គមដោយការិយាល័យនាយករដ្ឋមន្ត្រីនេប៉ាល់ បុរសរូប​នោះត្រូវបាន ជួយសង្គ្រោះចេញពីផ្លូវរូងក្រោមដីនៃគម្រោងវារីអគ្គិសនី Trishuli នៅកណ្តាលប្រទេសនេប៉ាល់។ កងទ័ពនេប៉ាល់បានោ្យដឹងថា ក្រុមជួយសង្គ្រោះនៃទាហាននេប៉ាល់និងអ្នកជំនាញសង្គ្រោះគ្រោះមហន្តរាយកូរ៉េខាងត្បូងបាននាំបុរសជនជាតិចិនរូបនេះ ចេញ ពីផ្លូវរូងក្រោមដីប្រវែង ២២៥ ម៉ែត្រ ហើយកំពុងធ្វើការត្រួតពិនិត្យសុខភាព។

នាថ្ងៃដដែល ក្នុងទីក្រុង Nuwakot ភាគកណ្តាលប្រទេសនេប៉ាល់ ជាទីក្រុងមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះចេញពីផ្ទះសម្បែង​ផងដែរ​។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនេប៉ាល់ មនុស្សជាង ១.៣០០ នាក់បានស្លាប់ និងជាង ៥.០០០ នាក់នៅតែបាត់ខ្លួននៅក្នុងទឹកជំនន់ដែលបានកើតឡើងនៅថ្ងៃទី ២៦ ខែសីហា។

ទន្ទឹមនឹងនេះ នៅក្នុងប្រទេសចិន អាជ្ញាធរមូលដ្ឋានបានរាយការណ៍ពីការរអិលបាក់​ដីកាលពីព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅក្នុងស្រុក Suichuan ទីក្រុង Ji'an ខេត្ត Jiangxi ដែលបណ្តាល​ឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងមនុស្ស ១១ នាក់បាត់ខ្លួ៕


top