លោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev បានសង្កត់ធ្ងន់ថា វៀតណាម និងកៀហ្ស៊ីស៊ីស្ថានមានសក្ដានុពលយ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យសហប្រតិបត្តិការនិងផ្នែកទំនិញដែលមានសក្តានុពលដូចជា៖ កសិកម្ម ថាមពលវារីអគ្គិសនី ថាមពលកកើតឡើងវិញ ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន និងសេដ្ឋកិច្ចឌីជីថល...។ បច្ចុប្បន្ននេះ កៀហ្ស៊ីស៊ីស្ថានកំពុងបង្កើតបរិយាកាសអាជីវកម្មអំណោយផលសម្រាប់វិនិយោគិនបរទេស; រួមទាំងការអនុគ្រោះរដ្ឋាករ នីតិវិធីនាំចេញ នីតិវិធីរដ្ឋបាល ... បើកឱកាសសហប្រតិបត្តិការវិនិយោគជាច្រើនសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសវៀតណាមផងដែរ។ លោកនាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថានសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរនឹងរីកចម្រើន; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនឹងក្លាយជាគំរូ។ លោកបានបញ្ជាក់ថា កៀហ្ស៊ីស៊ីស្ថានជានិច្ចកាលត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមចូលមកសហការ និងវិនិយោគ។
អញ្ជើញចូលរួមកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានចាត់ទុកថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ មិនសមស្របនឹងសក្ដានុពល និងប្រៀបខ្លាំងរបស់ភាគីនីមួយៗ។ ដូច្នេះហើយ នាពេលខាងមុខ វៀតណាម និងកៀហ្ស៊ីស៊ីស្ថាន ត្រូវសហការគ្នាឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងការផ្លាស់ប្តូរថាមពល ដើម្បីរួមគ្នាឆ្លើយតប និងលើកកំពស់ភាពធន់នៃសេដ្ឋកិច្ចនីមួយៗ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យដូចជា៖ ការអភិវឌ្ឍឧស្សាហកម្មមូលដ្ឋានដូចជា ការជីក យករ៉ែ កែច្នៃរ៉ែ និងបណ្តាផ្នែកនិងវិស័យបច្ចេកវិទ្យាខ្ពស់ដែលកំពុងរីក ចម្រើនដូចជា បន្ទះសៀគ្វី semiconductor ទិន្នន័យធំ(Big Data) បញ្ញាសិប្បនិមិត្ត (AI) អ៊ិនធឺណិតតភ្ជាប់វត្ថុទាំងឡាយ(IOT) បច្ចេកវិទ្យាពពកជាដើម។ យកតាមលោករដ្ឋមន្ត្រី ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិ្ចចទ្វេភាគិក៏ដូចជាពហុភាគីរវាងអាស៊ាននិងសហភាពសេដ្ឋកិច្ចអាស៊ី-បច្ចេកវិទ្យា នឹងនាំមកនូលផលប្រយោជន៍ដ៏ធំធេងសម្រាប់ទាំងវៀតណាម និងកៀហ្ស៊ីស៊ីស្ថាន៕







