• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថាប័នវៀតណាមចំនួនពីរបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិមជ្ឈមណ្ឌលតំបន់របស់ ESCAP

ការដែលអគ្គនាយកដ្ឋានស្ថិតិនិង VIAEP ជាប់ឆ្នោតចូលក្នុង SIAP និង CSAM គឺជាឱកាសដ៏ល្អដើម្បីវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់ក្នុងវិស័យ ស្ថិតិ និងយន្តូបនីយកម្មកសិកម្ម តាមនោះរួមចំណែកក្នុងការបម្រើគោលដៅអភិវឌ្ឍន៍ ប្រទេសជាតិ ហើយលើកកំពស់ឋានៈអន្តរជាតិ។
  ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam អញ្ជើញថ្លែងនៅសម័យប្រជុំលើកទី ៧៨ នៃគណៈកម្មការសេដ្ឋកិច្ច សង្គមតំបន់ អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (ESCAP)។ (រូបថត៖ VGP)  

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៧៨ នៃគណៈកម្មការសេដ្ឋកិច្ច សង្គមតំបន់ អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (ESCAP) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ២៥ ខែឧសភា អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការនិងវិនិយោគ) និងវិទ្យាស្ថានមេកា ត្រូនិកកសិកម្ម និងបច្ចេកវិជ្ជាក្រោយការប្រមូលផល (VIAEP - ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ) ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃ វិទ្យាស្ថានស្ថិតិអាស៊ី-ប៉ាស៊ីហ្វិក (SIAP) និងមជ្ឈមណ្ឌលយន្តូបនីយកម្មកសិកម្មប្រកប ដោយចីរភាព (CSAM) របស់ ESCAP។
ការដែលអគ្គនាយកដ្ឋានស្ថិតិនិង VIAEP ជាប់ឆ្នោតចូលក្នុង SIAP និង CSAM គឺជាឱកាសដ៏ល្អដើម្បីវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់ក្នុងវិស័យ ស្ថិតិ និងយន្តូបនីយកម្មកសិកម្ម តាមនោះរួមចំណែកក្នុងការបម្រើគោលដៅអភិវឌ្ឍន៍ ប្រទេសជាតិ ហើយលើកកំពស់ឋានៈអន្តរជាតិ។
ក្រៅពីនោះ វាបង្ហាញថាប្រទេសជាសមាជិក ESCAP វាយតំលៃខ្ពស់ចំពោះ សមត្ថភាពរបស់វៀតណាម ក៏ដូចជាគោរពតួនាទី និងឋានៈរបស់វៀតណាមក្នុង ESCAP ផងដែរ៕

អាន/ស្តាប់ច្រើនបំផុត

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top