បើតាមការស្ថិតិរបស់ Ookla នេះជាកម្រិតខ្ពស់បំផុតរបស់វៀតណាម ខ្ពស់ជាងជិតទ្វេដងបើធៀបនឹងខែកញ្ញាឆ្នាំមុន។
លទ្ធផលនេះនាំវៀតណាម នៅក្នុងតារាងរៀបចំណាត់ថ្នាក់អ៊ីនធឺណិតចល័ត បានឡើងដល់ចំណាត់ថ្នាក់លេខ ២២ បន្ទាប់ពីប្រទេសបារាំងនិងហ្វាំងឡង់ ហើយទាបជាង Top ២០ ប្រហែល ៣Mbps តែប៉ុណ្ណោះ។ យោងតាមលទ្ធផលស្ថិតិរបស់ Ookla ប្រទេសដែលមានល្បឿនអ៊ីនធឺណិតចល័តខ្ពស់បំផុតគឺ UAE ដែលមានល្បឿន ៥៤៥.៩៤ Mbps ខណៈដែលអ៊ីនធឺណិតថេរលឿនបំផុតគឺសិង្ហបុរីដែលមាន ៣៣៦.៤៥ Mbps ។
អ៊ីនធឺណិត 5G ត្រូវបានធ្វើពាណិជ្ជកម្មនិងកាន់តែពេញនិយម គឺជាកត្តាមួយដែលបានជួយឱ្យល្បឿនអ៊ីនធឺណិតរបស់វៀតណាមហក់ឡើង។ ចាប់តាំងពីខែកញ្ញាឆ្នាំ២០២៤ នៅពេលដែលការភ្ជាប់ទូរស័ព្ទចល័តជំនាន់ថ្មីត្រូវបានដាក់ឱ្យប្រើប្រាស់ តារាងល្បឿនអ៊ីនធឺណិតបានមានសញ្ញាកើនឡើង។ បន្ទាប់ពី អ៊ីនធឺណិត 5G របស់ក្រុមហ៊ុន Viettel ត្រូវបានដាក់ឱ្យដំណើរការ តំណាង Ookla បានឲ្យដឹងថា 5G នៅប្រទេសវៀតណាមមានល្បឿនជាមធ្យមជាង ៣០០ Mbps ដែលស្មើនឹងជិត ៦ ដងនៃល្បឿនមធ្យមនៃ 4G ក្នុងស្រុក៕