• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសម្រាប់ APEC ២០២៧ នៅ Phu Quoc

នាថ្ងៃទី៣ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសម្រាប់វេទិកាសហ ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧ នៅទីក្រុង Phu Quoc ខេត្ត Kien Giang។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសម្រាប់APEC ២០២៧ នៅ Phu Quoc។ (រូបថត៖ VNA)
វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣០ ក្រោមប្រធានបទ “ការតភ្ជាប់ កសាងសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់” នឹងក្លាយ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីឋានៈរបស់វៀតណាមនៅក្នុងតំបន់។ នេះក៏ ជាឱកាសសម្រាប់ Phu Quoc ដើម្បីក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច សង្គម និងពាណិជ្ជកម្មសកលផងដែរ។ ការទទួលស្វាគមន៍គណៈប្រតិភូ ថ្នាក់ ដឹកនាំជាន់ខ្ពស់ និងសហគ្រិនរាប់ពាន់នាក់មកពីប្រទេសសមាជិក APEC ទាំង ២១ ត្រូវបានគេរំពឹងថា នឹងទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់ Phu Quoc ជំរុញវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា ទេសចរណ៍ អចលនទ្រព្យ ការលក់ រាយ និងសេវាកម្ម។
នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យខេត្ត Kien Giang ត្រូវគិតគូរ ដល់ពេលវេលា ការងារ កំណត់យ៉ាងច្បាស់នូវវិសាលភាព និងគោលដៅនៃគម្រោងនានាដែល បម្រើ APEC ដោយឈរលើមូលដ្ឋាននៃការគោរពផែនការមេដែលមានស្រាប់។ លោកនាយករដ្ឋមន្ត្រីក៏បានផ្តល់យោបល់ជាក់លាក់លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ អាកាសយានដ្ឋាន មជ្ឈមណ្ឌលសន្និសីទ ទីលាន មជ្ឈមណ្ឌលទឹកស្អាត ដើម្បីបម្រើដល់ព្រឹត្តិការណ៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីបុណ្យប្រាសាទ Cua Ong៖ លើកតម្កើងតម្លៃវប្បធម៌របស់ប្រជាជាតិ

ពិធីបុណ្យប្រាសាទ Cua Ong៖ លើកតម្កើងតម្លៃវប្បធម៌របស់ប្រជាជាតិ

នាព្រឹកថ្ងៃទី ២ មីនា នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសប្រាសាទ Cua Ong ទីក្រុង Cam Pha (ខេត្ត Quang Ninh) ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានចូលរួមពិធីបើកពិធីបុណ្យប្រាសាទ Cua Ong។ នេះជាពិធីបុណ្យប្រពៃណីដ៏ធំមួយ របស់ខេត្ត Quang Ninh។

Top