• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យប្រាសាទ Cua Ong៖ លើកតម្កើងតម្លៃវប្បធម៌របស់ប្រជាជាតិ

នាព្រឹកថ្ងៃទី ២ មីនា នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសប្រាសាទ Cua Ong ទីក្រុង Cam Pha (ខេត្ត Quang Ninh) ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានចូលរួមពិធីបើកពិធីបុណ្យប្រាសាទ Cua Ong។ នេះជាពិធីបុណ្យប្រពៃណីដ៏ធំមួយ របស់ខេត្ត Quang Ninh។
ពិធីបុណ្យប្រាសាទ Cua Ong ឆ្នាំ២០២៥។ (រូបថត៖ VOV)
ប្រាសាទ Cua Ong គឺជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ-វប្បធម៌គំរូនៃរាជកាលស្ដេច Tran (១២២៥-១៤០០) ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវិតរបស់ព្រះអង្គ Tran Quoc Tang ជាឧត្តមសេនីយ៍ដ៏ល្បីល្បាញមួយរូបដែលបានបង្កើតយុទ្ធជ័យជាច្រើន ក្នុងសង្គ្រាមការពារព្រំដែននៃភូមិភាគឦសាន។ ដោយមានតម្លៃប្រវត្តិសាស្រ្ត និង ព្រលឹងវិញ្ញាណដ៏ធំធេង ប្រាសាទ Cua Ong ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ជាតិពិសេសក្នុងឆ្នាំ ២០១៧; ពិធីបុណ្យប្រាសាទ Cua Ong ក៏ត្រូវបានទទួលស្គាល់ជា បេតិកភណ្ឌវប្បធម៌អរូបីជាតិក្នុងឆ្នាំ ២០១៦ ផងដែរ។
ក្រៅពីផ្នែកពិធី ផ្នែកបុណ្យក៏មានសកម្មភាពដ៏ទាក់ទាញជាច្រើនដូចជា៖ ការ ប្រកួតទាញព្រ័ត្រ រុញដំបង អុកមនុស្ស វាយបាល់បិទភ្នែក ការតាំងពិព័រណ៍រូបថត សិល្បៈ ជាដើម។ លោកស្រី Vi Thi Bich Thuy ប្រជាពលរដ្ឋខេត្ត Quang Ninh បានចែករំលែកថា៖
“ខ្ញុំឃើញថា ពិធីបុណ្យ Cua Ong ធ្វើឡើងយ៉ាងឧឡារិកជារៀងរាល់ឆ្នាំ ប្រកប ដោយអត្ថន័យជាច្រើន។ នេះគឺជាប្រពៃណីផឹកទឹកនឹកដល់ប្រភពដើម ហូបផ្លែ នឹកដល់ អ្នកដាំដើមឈើ ក៏ដូចជាកត្តញូតាធម៌ជូនបុព្វការីជន និងវរជនវប្បធម៌ប្រវត្តិសាស្ត្រ”។
ពិធីបុណ្យប្រាសាទ Cua Ong មិនត្រឹមតែជាឱកាសដើម្បីលើកតម្កើងតម្លៃប្រវត្តិ សាស្ត្រ និងវប្បធម៌នៃកេរ្តិ៍ដំណែលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាព ទឹកដី និងមនុស្ស Cam Pha ជាទីកន្លែងដែលបង្កប់នូវ “វប្បធម៌ជាងរ៉ែ” របស់ខេត្ត Quang Ninh; បង្ហាញពីគុណធម៌ "ផឹកទឹក នឹកដល់ប្រភពដើម" ព្រមទាំងពង្រីកតម្លៃ នៃកេរ្តិ៍មរតកដែលដូនតាបន្សល់ទុកមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមត្រូវ​បានតែងតាំងជាប្រធានសន្និសីទលើកទី ៣៥ នៃប្រទេស​ចូល​រួម​អនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ

វៀតណាមត្រូវ​បានតែងតាំងជាប្រធានសន្និសីទលើកទី ៣៥ នៃប្រទេស​ចូល​រួម​អនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ

ក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអ.ស.បកាលពីថ្ងៃទី ២៧ ខែកុម្ភៈបានឯកភាពលើការតែងតាំងវៀតណាមជាប្រធាននៃសន្និសីទលើកទី ៣៥ នៃប្រទេសចូលរួមអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ(SPLOS)។ ប្រធានសន្និសីទនឹងត្រូវបានបោះឆ្នោតជ្រើសរើសជាផ្លូវការនៅមុនសន្និសីទដែលប្រព្រឹត្តទៅពីថ្ងៃទី ២៣ - ២៧ ខែមិថុនា នៅទីស្នាក់ការអ.ស.ប ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

Top