• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រូវ​បានតែងតាំងជាប្រធានសន្និសីទលើកទី ៣៥ នៃប្រទេស​ចូល​រួម​អនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ

ក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអ.ស.បកាលពីថ្ងៃទី ២៧ ខែកុម្ភៈបានឯកភាពលើការតែងតាំងវៀតណាមជាប្រធាននៃសន្និសីទលើកទី ៣៥ នៃប្រទេសចូលរួមអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ(SPLOS)។ ប្រធានសន្និសីទនឹងត្រូវបានបោះឆ្នោតជ្រើសរើសជាផ្លូវការនៅមុនសន្និសីទដែលប្រព្រឹត្តទៅពីថ្ងៃទី ២៣ - ២៧ ខែមិថុនា នៅទីស្នាក់ការអ.ស.ប ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ប្រសិនបើជាប់ឆ្នោត នេះជាលើកដំបូងដែលវៀតណាមបានទទួលតំណែងជាប្រធាន SPLOS ចាប់តាំងពីបានក្លាយជាសមាជិកនៃអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុងឆ្នាំ ១៩៩៤; បង្ហាញពីការជឿជាក់និងការទទួលស្គាល់ខ្ពស់របស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងនាំមុខគេរបស់វៀតណាមក្នុងការអនុវត្តនិងពង្រឹងតម្លៃជាសកលរបស់ UNCLOS ក៏ដូចជាការរួមចំណែកជាវិជ្ជមានរបស់វៀតណាមចំពោះការងាររួមរបស់អ.ស.ប។

អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍លោក លោក Nguyen Minh Vu (កណ្តាល) ចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពី UNCLOS។ រូបថត៖ VNA


នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមតែងតែចាត់ទុកអនុសញ្ញានេះជាធម្មនុញ្ញនៃមហាសមុទ្រ និងជាមូលដ្ឋានដ៏សំខាន់សម្រាប់អនុវត្តសកម្មភាពសហប្រតិបត្តិការនៅសមុទ្រ។ វៀតណាមបានទទួលជោគជ័យជាច្រើនក្នុងការដោះស្រាយបញ្ហាកំណត់ដែនសមុទ្រជាមួយប្រទេសជិតខាង ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រជាមួយប្រទេសថៃ (១៩៩៧) កិច្ចព្រមព្រៀងកំណត់ព្រំដែនឈូងសមុទ្រខាងជើងជាមួយប្រទេសចិន (២០០០)។ រួមសហការជាមួយឥណ្ឌូនេស៊ី បង្ហើយការកំណត់តំបន់ខ្ពង់រាបបាតសមុទ្រ (ឆ្នាំ ២០០៣) ហើយបន្ទាប់មកគឺកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (ឆ្នាំ ២០២២)។

វៀតណាមក៏ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពក្នុងក្របខណ្ឌនៃយន្តការដែលបានបង្កើតឡើងក្រោមអនុសញ្ញាដូចជា៖ ចូលកាន់តំណែងជាសមាជិកក្រុមប្រឹក្សានិងគណៈកម្មការច្បាប់និងបច្ចេកទេសនៃអាជ្ញាធរបាតសមុទ្រអន្តរជាតិ; ចូលរួមយ៉ាងសកម្មក្នុងដំណើរការចរចា និងជាប្រទេសដំបូងមួយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃជីវៈចម្រុះ នៅតំបន់សមុទ្រខាងក្រៅតំបន់យុត្តាធិការជាតិ (BBNJ) - ឯកសារអន្តរជាតិថ្មីបំផុតទាក់ទងនឹងការអនុវត្តន៍អនុសញ្ញា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីបុណ្យប្រាសាទ Cua Ong៖ លើកតម្កើងតម្លៃវប្បធម៌របស់ប្រជាជាតិ

ពិធីបុណ្យប្រាសាទ Cua Ong៖ លើកតម្កើងតម្លៃវប្បធម៌របស់ប្រជាជាតិ

នាព្រឹកថ្ងៃទី ២ មីនា នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសប្រាសាទ Cua Ong ទីក្រុង Cam Pha (ខេត្ត Quang Ninh) ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានចូលរួមពិធីបើកពិធីបុណ្យប្រាសាទ Cua Ong។ នេះជាពិធីបុណ្យប្រពៃណីដ៏ធំមួយ របស់ខេត្ត Quang Ninh។

Top