ព័ត៌មាន សន្និសីទអន្តរជាតិម្រេច និងគ្រឿងទេសវៀតណាមឆ្នាំ ២០២៥ 03/03/2025 នាព្រឹកថ្ងៃទី៣ ខែមីនា នៅទីក្រុងហូជីមិញប្រព្រឹត្តិទៅពិធីបើកសន្និសីទអន្តរជាតិម្រេច និងគ្រឿងទេសវៀតណាមឆ្នាំ ២០២៥ (VIPO ២០២៥) រៀបចំដោយសមាគមម្រេចនិងគ្រឿងទេសវៀតណាម (VPSA)។ នេះគឺជាស៊េរីព្រឹត្តិការណ៍ ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់ផ្នែកនិងពង្រីក ឱកាសសហប្រតិបត្តិការសម្រាប់សហគ្រាសនាំចេញគ្រឿងទេសនៅវៀតណាម។សន្និសីទនេះប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ៥ ខែមីនា ជាមួយនឹងវគ្គពិភាក្សាជាច្រើនដោយផ្តោតលើប្រធានបទសំខាន់ៗចំនួនពីរ គឺការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងហានិភ័យ។ ទន្ទឹមនឹងនោះ សហគ្រាសវៀតណាម ក៏បានដាក់តាំងបង្ហាញនិងឧទ្ទេសនាមផលិតផលម្រេច និងគ្រឿងទេសដល់ភ្ញៀវទស្សនា សំដៅពន្លឿនឱកាសពាណិជ្ជកម្មនាពេលអនាគតផងដែរ។ទិដ្ឋភាពនៃសន្និសីទ ។ រូបថត៖ Xuân Anh/TTXVNក្នុងឆ្នាំ២០២៤ ប្រាក់ចំណូលពីការនាំចេញម្រេចរបស់វៀតណាមនឹងកើនដល់ ១,៣២ពាន់លានដុល្លារអាមេរិក។ វៀតណាមក៏ជាប្រទេសដែលនាំចេញគ្រឿងទេសជាច្រើនទៀតដូចជា៖ ឈើអែម អានីស ខ្ញី រមៀត និងស្លឹកគ្រៃ...។គ្រឿងទេសទាំងនេះមិនត្រឹមតែបម្រើតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារជាច្រើនជុំវិញពិភពលោកទៀតផង៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

នាព្រឹកថ្ងៃទី៣ ខែមីនា នៅទីក្រុងហូជីមិញប្រព្រឹត្តិទៅពិធីបើកសន្និសីទអន្តរជាតិម្រេច និងគ្រឿងទេសវៀតណាមឆ្នាំ ២០២៥ (VIPO ២០២៥) រៀបចំដោយសមាគមម្រេចនិងគ្រឿងទេសវៀតណាម (VPSA)។ នេះគឺជាស៊េរីព្រឹត្តិការណ៍ ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់ផ្នែកនិងពង្រីក ឱកាសសហប្រតិបត្តិការសម្រាប់សហគ្រាសនាំចេញគ្រឿងទេសនៅវៀតណាម។សន្និសីទនេះប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ៥ ខែមីនា ជាមួយនឹងវគ្គពិភាក្សាជាច្រើនដោយផ្តោតលើប្រធានបទសំខាន់ៗចំនួនពីរ គឺការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងហានិភ័យ។ ទន្ទឹមនឹងនោះ សហគ្រាសវៀតណាម ក៏បានដាក់តាំងបង្ហាញនិងឧទ្ទេសនាមផលិតផលម្រេច និងគ្រឿងទេសដល់ភ្ញៀវទស្សនា សំដៅពន្លឿនឱកាសពាណិជ្ជកម្មនាពេលអនាគតផងដែរ។ទិដ្ឋភាពនៃសន្និសីទ ។ រូបថត៖ Xuân Anh/TTXVNក្នុងឆ្នាំ២០២៤ ប្រាក់ចំណូលពីការនាំចេញម្រេចរបស់វៀតណាមនឹងកើនដល់ ១,៣២ពាន់លានដុល្លារអាមេរិក។ វៀតណាមក៏ជាប្រទេសដែលនាំចេញគ្រឿងទេសជាច្រើនទៀតដូចជា៖ ឈើអែម អានីស ខ្ញី រមៀត និងស្លឹកគ្រៃ...។គ្រឿងទេសទាំងនេះមិនត្រឹមតែបម្រើតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារជាច្រើនជុំវិញពិភពលោកទៀតផង៕
អត្ថបទផ្សេងទៀត ពិធីបុណ្យប្រាសាទ Cua Ong៖ លើកតម្កើងតម្លៃវប្បធម៌របស់ប្រជាជាតិ03/03/2025ព័ត៌មាននាព្រឹកថ្ងៃទី ២ មីនា នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសប្រាសាទ Cua Ong ទីក្រុង Cam Pha (ខេត្ត Quang Ninh) ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានចូលរួមពិធីបើកពិធីបុណ្យប្រាសាទ Cua Ong។ នេះជាពិធីបុណ្យប្រពៃណីដ៏ធំមួយ របស់ខេត្ត Quang Ninh។ វៀតណាមត្រូវបានតែងតាំងជាប្រធានសន្និសីទលើកទី ៣៥ នៃប្រទេសចូលរួមអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ03/03/2025ព័ត៌មានសេវាអ៊ីនធឺណិតចល័តរបស់វៀតណាមកើន ១៥ កាំក្នុងចំណាត់ថ្នាក់ពិភពលោក03/03/2025ព័ត៌មានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសម្រាប់ APEC ២០២៧ នៅ Phu Quoc03/03/2025ព័ត៌មានវៀតណាមចូលរួមពិព័រណ៍អង្គភាពការទូតនៅប្រទេសថៃ 03/03/2025ព័ត៌មានរយៈពេល ២ខែដើមឆ្នាំ ការនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កើនឡើងជាង ៨%03/03/2025ព័ត៌មានអនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong ទទួលជួបគណៈ ប្រតិភូគណៈកម្មាធិការកិច្ចការបរទេសនៃសភាស៊ុយអែត03/03/2025ព័ត៌មាន អត្ថបទផ្សេងទៀត