ព័ត៌មាន

សន្និសីទអន្តរជាតិម្រេច និងគ្រឿងទេសវៀតណាមឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី៣ ខែមីនា នៅទីក្រុងហូជីមិញប្រព្រឹត្តិទៅពិធីបើកសន្និសីទអន្តរជាតិម្រេច និងគ្រឿងទេសវៀតណាមឆ្នាំ ២០២៥ (VIPO ២០២៥) រៀបចំដោយសមាគមម្រេចនិងគ្រឿងទេសវៀតណាម (VPSA)។ នេះគឺជាស៊េរីព្រឹត្តិការណ៍ ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់ផ្នែកនិងពង្រីក
ឱកាសសហប្រតិបត្តិការសម្រាប់សហគ្រាសនាំចេញគ្រឿងទេសនៅវៀតណាម។

សន្និសីទនេះប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ៥ ខែមីនា ជាមួយនឹងវគ្គពិភាក្សាជាច្រើនដោយផ្តោតលើប្រធានបទសំខាន់ៗចំនួនពីរ គឺការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងហានិភ័យ។ ទន្ទឹមនឹងនោះ សហគ្រាសវៀតណាម ក៏បានដាក់តាំងបង្ហាញនិងឧទ្ទេសនាមផលិតផលម្រេច និងគ្រឿងទេសដល់ភ្ញៀវទស្សនា សំដៅពន្លឿនឱកាសពាណិជ្ជកម្មនាពេលអនាគតផងដែរ។

ទិដ្ឋភាពនៃសន្និសីទ ។ រូបថត៖ Xuân Anh/TTXVN

ក្នុងឆ្នាំ២០២៤ ប្រាក់ចំណូលពីការនាំចេញម្រេចរបស់វៀតណាមនឹងកើនដល់ ១,៣២ពាន់លានដុល្លារអាមេរិក។ វៀតណាមក៏ជាប្រទេសដែលនាំចេញគ្រឿងទេសជាច្រើនទៀតដូចជា៖ ឈើអែម អានីស ខ្ញី រមៀត និងស្លឹកគ្រៃ...។

គ្រឿងទេសទាំងនេះមិនត្រឹមតែបម្រើតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារជាច្រើនជុំវិញពិភពលោកទៀតផង៕


top