• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីប្រកាសអំពីភ្ញៀវកិត្តិយសក្នុងកម្មវិធី Miss World Vietnam ២០២២

ក្រៅពីចូលរួមក្នុងរាត្រីចុងក្រោយនៃបវរកញ្ញាពិភពលោកវៀត ណាមឆ្នាំ ២០២២ នៅ MerryLand Quy Nhon អ្នកស្រី Julia Morley និងបវរកញ្ញាពិភពលោក ២ រូបក៏បានអមដំណើរបវរកញ្ញាពិភពលោក Top ៣ នៃ Miss World Vietnam ២០២២ ទៅចូលរួមក្នុងសកម្មភាពសប្បុរសធម៌មួយចំនួននៅទីក្រុង Binh Dinh ផងដែរ។
  បវរកញ្ញាពិភពលោកឆ្នាំ ២០២១ Karolina Bielawska នឹងចូលរួមក្នុងរាត្រីចុងក្រោយការបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ (ប្រភព៖ Getty)  

គណៈរៀបចំកម្មវិធីប្រកួតបវរកញ្ញាពិភពលោកវៀតណាម - Miss World Vietnam ២០២២ ទើបតែបានប្រកាសព័ត៌មានអំពីគណៈប្រតិភូអន្តរជាតិដែលនឹងមកប្រទេស វៀត ណាម និងចូលរួមក្នុងរាត្រីចុងក្រោយថ្នាក់ជាតិ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ តាមនោះ បវរកញ្ញាពិភពលោកឆ្នាំ ២០២១ (Miss Word ២០២១) Karolina Bielawska, បវរកញ្ញាពិភពលោកឆ្នាំ ២០១៩ Toni-Ann Singh និងបវរកញ្ញាពិភពលោក - Julia Morley នឹងមកប្រទេសវៀតណាមដើម្បីចូលរួមនៅរាត្រីចុងក្រោយនៅថ្ងៃទី ១២ ខែធ្នូ។

ក្រៅពីចូលរួមក្នុងរាត្រីចុងក្រោយនៃបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ នៅ MerryLand Quy Nhon អ្នកស្រី Julia Morley និងបវរកញ្ញាពិភពលោក ២ រូបក៏បានអមដំណើរបវរកញ្ញាពិភពលោក Top ៣ នៃ Miss World Vietnam  ២០២២ ទៅចូលរួមក្នុងសកម្មភាពសប្បុរសធម៌មួយចំនួននៅទីក្រុង Binh Dinh ផងដែរ។ ជាមួយនឹងវត្តមានរបស់បវរកញ្ញាពិភពលោក និងសិល្បករជាភ្ញៀវកិត្តយសជួរមុខវៀតណាម វគ្គផ្តាច់ព្រ័ត្រ នៃបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើងនៅ MerryLand Quy Nhon នឹងរួមចំណែកលើកតម្កើងមុខមាត់ប្រទេសជាតិ និងប្រជាជនវៀតណាម ទៅកាន់ទស្សនិកជនស្រឡាញ់សម្រស់ទាំងជាតិ និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top