• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខសួរសុខទុក្ខអំពីការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង Nalgae នៅប្រទេសហ្វីលីពីន

ព្យុះទីហ្វុង Nalgae ដែលមានកម្លាំងខ្យល់ ៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បោកបក់ក្នុងល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង បានបោកបក់មកលើប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៨ ខែតុលា។

ទទួលបានព័ត៌មានដែលថា ព្យុះទីហ្វុង Nalgae បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិក្នុងតំបន់ជាច្រើននៃប្រទេសហ្វីលីពីន នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារទូរលេខទៅកាន់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានផ្ញើសារទូរលេខទៅកាន់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo។

ព្យុះទីហ្វុង Nalgae ដែលមានកម្លាំងខ្យល់  ៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បោកបក់ក្នុងល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង បានបោកបក់មកលើប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៨ ខែតុលា។ ព្យុះនេះបានបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីនៅក្នុងតំបន់ជាច្រើននៃប្រទេសហ្វីលីពីន ដែលបង្ខំឱ្យមនុស្ស ១,៨ លាននាក់ត្រូវជម្លៀសចេញ។ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធដោយសារព្យុះមានច្រើនជាង ៧៥៧ លានប៉េសូ (ស្មើនឹង ១៣ លានដុល្លារ) ខណៈដែលការខូចខាតដល់ឧស្សាហកម្មកសិកម្មត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ៤៣៥ លានប៉េសូ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិហ្វីលីពីន នៅព្រឹកថ្ងៃទី៣១ ខែតុលានេះ បានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង Nalgae មានចំនួន ៩៨នាក់ និង ៦៣នាក់បាត់ខ្លួន៕

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top