• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាខាមន្ទីរពេទ្យបណ្ដោះអាសន្ន Bach Mai នៅខេត្ត Ha Nam ត្រៀមខ្លួនជាស្រេចទទួលអ្នកជំងឺកូវីដ ១៩

សាខាមន្ទីរពេទ្យបណ្ដោះអាសន្ន Bach Mai នៅខេត្ត Ha Nam
 

នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ សាស្រ្តាចារ្យ បណ្ឌិត Nguyen Quang Tuan នាយកមន្ទីរពេទ្យ Bach Mai បានឲ្យដឹងថា ក្រោយរយៈពេល ២៤ ម៉ោងនៃការអនុវត្តន៍នោះ សាខាមន្ទីរពេទ្យបណ្ដោះអាសន្ន Bach Mai នៅខេត្ត Ha Nam  បានបង្ហើយការងារដែលពាក់ព័ន្ធនឹងការធ្វើរោគវិនិច្ឆ័យជំងឺកូវីដ ១៩ ហើយត្រៀមខ្លួនជាស្រេចទទួលព្យាបាលអ្នកជំងឺកូវីដ ១៩។

យោងតាមសាស្រ្តាចារ្យ បណ្ឌិត Nguyen Quang Tuan បានឲ្យដឹងថា ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅខេត្ត Ha Nam និងខេត្ត ក្រុងនានានៅទូទាំងប្រទេសនោះដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៣០ ខែមេសានិងនៅព្រឹកថ្ងៃទី ១ខែឧសភា មន្ទីរពេទ្យ Bach Mai បានបញ្ជូន បុគ្គលិកជាង ១០០ នាក់ ដែលមានជំនាញខាងជំងឺឆ្លង ការធ្វើតេស្តិ៍ ការសង្គ្រោះបន្ទាន់ រួមសហការជាមួយខេត្ត Ha Nam ដើម្បីបង្កើតសាខាមន្ទីរពេទ្យបណ្ដោះអាសន្ន Bach Mai នៅទីក្រុង Phu Ly ខេត្ត  Ha Nam ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


បើកទិវាភាពយន្តឯកសាររំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

បើកទិវាភាពយន្តឯកសាររំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

ទាំងនេះគឺជាខ្សែភាពយន្តដែលផលិតដោយសិល្បករវៀតណាមក្នុងគ្រានៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមបារាំង និងក្នុងអំឡុងពេលដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។

Top