• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសអឺរ៉ុបចង់ពង្រីកផលិតកម្មនៅវៀតណាម

ប្រទេសវៀតណាមគឺជាទិសដៅវិនិយោគដ៏មានប្រជា ប្រិយនិងគួរឲ្យទាក់ទាញដែលមានអ្នកតំណាងអាជីវកម្ម ៦០% និយាយថា ពួកគេមានផែនការពង្រីកផលិតកម្មនិងការលក់ទំនិញនៅប្រទេសវៀតណាម។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Standard Chartered ជាមួយនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនចំនួន ៤០ ដែលមានមូលដ្ឋាននៅអឺរ៉ុប បានចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា ៩០% នៃក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅក្នុងបណ្តាប្រទេសអាស៊ានសុទ្ធតែត្រូវបានរំពឹងថា ទទួលបានកំណើនគួរឲ្យកត់សម្គាល់នាឆ្នាំខាងមុខ។ ជាពិសេស វៀតណាម ម៉ាឡេស៊ីនិងថៃត្រូវទទួលបានការវាយតម្លៃថា ជាទីផ្សារឈានមុខគេសម្រាប់បើកទូលាយអាជីវកម្ម។

របាយការណ៍បានបង្ហាញថា ប្រទេសវៀតណាមគឺជាទិសដៅវិនិយោគដ៏មានប្រជាប្រិយនិងគួរឲ្យទាក់ទាញដែលមានអ្នកតំណាងអាជីវកម្ម ៦០% និយាយថា ពួកគេមានផែនការពង្រីកផលិតកម្មនិងការលក់ទំនិញនៅប្រទេសវៀតណាម។ អង្គភាពអាជីវកម្មរំពឹងថា សកម្មភាពអាជីវកម្មនៅវៀតណាមនឹងកើនឡើងក្នុងរយៈពេល ១២ ខែទៀត ដោយសារកត្តាជាច្រើន ដូចជាទីផ្សារអតិថិជនកំពុងកើនឡើង ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងបណ្តាញផ្គត់ផ្គង់ដែលអាចទុកចិត្តបាន។ ក្នុងនោះមានសក្តានុពលកំណើនចំនួន ៦ រួមមាន៖ ផលិតកម្មឱសថ, ការផ្លាស់ប្តូរទំនិញប្រើប្រាស់រហ័ស, ឧស្សាហកម្មរថយន្ត, សំណង់, ថាមពលស្អាតនិងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top