• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសបំលាស់ប្ដូរឌីជីថល ផ្អែកលើមូលដ្ឋានគ្រឹះ Make in Vietnam

នៅថ្ងៃទី ៣ ខែធ្នូ ក្រសួងផែនការ និងវិនិយោគបានសហការជាមួយទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក  (USAID) តាមរយៈ គម្រោងលើកកម្ពស់សមត្ថភាពតភ្ជាប់របស់សហគ្រាសធុនតូចនិងមធ្យម (LinkSME) ដើម្បីអនុវត្តកម្មវិធីបំលាស់ប្តូរឌីជីថលសម្រាប់សហគ្រាសសម្រាប់ដំណាក់កាល  ២០២១-២០២៥ ។

ការតាំងពិព័រណ៍ផលិតផលបច្ចេកវិទ្យា (រូបថត៖ vov.vn)


នាព្រឹកថ្ងៃទី ១៥ ធ្នូ វេទិកាជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនា គមន៍ - ទិវាបំលាស់ប្តូរឌីជីថលវៀត ណាម ២០២០ បន្តរៀបចំសិក្ខាសាលា ដើម្បីចែករំលែកបទពិសោធន៍ នៃការបំលាស់ប្តូរឌីជីថលក្នុងវិស័យមួយចំនួនដូចជាហិរញ្ញវត្ថុ ធនាគារ សុខា ភិបាល និង ផ្តោតលើការពិភាក្សាអំពីរបៀបបំលាស់ប្ដូរឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យម។ ដើម្បីជួយឱ្យអង្គភាពអាជីវកម្មបំលាស់ប្តូរឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាពនោះ នៅថ្ងៃទី ៣ ខែធ្នូ ក្រសួងផែនការ និងវិនិយោគបានសហការជាមួយទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក  (USAID) តាមរយៈគម្រោងលើកកម្ពស់សមត្ថភាពតភ្ជាប់របស់សហគ្រាសធុនតូចនិងមធ្យម (LinkSME) ដើម្បីអនុវត្តកម្មវិធីបំលាស់ប្តូរឌីជីថលសម្រាប់សហគ្រាសសម្រាប់ដំណាក់កាល ២០២១-២០២៥។ គោលដៅនៃកម្មវិធីគឺដល់ឆ្នាំ ២០២៥ សហគ្រាសចំនួន ១០០% មានការយល់ដឹងអំពីការបម្លាស់ប្ដូរឌីជីថល។ សូមបញ្ជាក់ផងដែរនាបច្ចុប្បន្ននេះ នាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃក្រសួងផែនការនិងវិនិយោគបានបង្កើតគេហទំព័រ digital.business.gov.vn ។ គេហទំព័រនេះ គឺជាកាណាល់ព័ត៌ ដើម្បីបញ្ជូនចំណេះដឹងអំពីការបម្លាស់ប្ដូរឌីជីថលដល់អង្គភាពអាជីវកម្មផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top