
សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារភេរវកម្មបង្ហូរឈាមនៅសូម៉ាលី
នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ បេសកជនពិសេសនៃអគ្គលេខាធិការ អ.ស.ប. ប្រចាំនៅសូម៉ាលី លោក Michael Keating បានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រ ហារដ៏បង្ហូរឈាមដែលបានកើតមានឡើង នាថ្ងៃទី១៤ ខែតុលា នៅរដ្ឋធានី Mogadishu ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៥០០ នាក់ស្លាប់និងរងរបួស ព្រមទាំង ឲ្យដឹងថា៖ សហគមន៍អន្តរជាតិនឹងធ្វើអស់ពីកំលាំងកាយចិត្ត ដើម្បីជួយឧបត្ថម្ភប្រជាជន និងរដ្ឋាភិបាលសូម៉ាលីជំនះពុះពារលើរឿងហេតុនេះ។ ប្រធានគណៈកម្មាធិការអាហ្វ្រិក លោក Moussa Faki Mahamat បានស្នើឲ្យរដ្ឋាភិបាលសូម៉ាលី «សាមគ្គីថែមទៀតនា ពេលវេលាលំបាកលំបិននេះ។ លោកបានឲ្យដឹងថែមទៀតថា៖ AU នឹងបន្តជួយឧបត្ថម្ភ រដ្ឋាភិបាលនិងប្រជាជនសូម៉ាលី ក្នុងការខំប្រឹងប្រែងទទួលសន្តិភាពនិងធានាសន្តិសុខ និរន្តរភាព។ ក្នុងពេលនោះ អាមេរិក អង់គ្លេស កាណាដានិងបារាំង ក៏បានថ្កោលទោស ការវាយប្រហារពោលខាងលើព្រមទាំងអះអាងនឹងស្មារប្រកៀកកស្មារជាមួយរដ្ឋាភិបាលនិងប្រជាជនសូម៉ាស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម។ អ្នកនាំពាក្យរបស់ប្រធានាធិបតីទួរគីបានឲ្យដឹងថា៖ អាការ៉ានឹងបញ្ជូនយន្តហោះរួមជាមួយថ្នាំឱសថទៅសូម៉ាលី ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងការវាយប្រហារភេរវកម្ម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម