ព័ត៌មាន
សហគមន៍អន្តរជាតិជួយឧបត្ថម្ភវៀតណាមនូវទឹកប្រាក់ជិត ១៦ លានដុល្លារអាមេរិក ដើម្បីជំនះផលវិបាកនៃគ្រោះធម្មជាតិ
នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានឲ្យដឹងថា
ថ្មីៗនេះ តំបន់ជាច្រើននៅក្នុងប្រទេសវៀតណាមបានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងជាប្រវត្តិសាស្ត្រ
និងគ្រោះធម្មជាតិជាបន្តបន្ទាប់
ដែលបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ។
នៅចំពោះមុខការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងនេះ
វៀតណាមបានទទួលការចែករំលែក ការលើកទឹកចិត្ត និងការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ
រួមជាមួយនឹងរបស់របរចាំបាច់ និងឧបករណ៍សម្ភារៈពីសហគមន៍អន្តរជាតិ បណ្ដាប្រទេស
និងអង្គការអន្តរជាតិ ដែលមានតម្លៃប៉ាន់ស្មានជិត ១៦ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី
២៧ ខែវិច្ឆិកា។
ធនធានទាំងនេះនឹងត្រូវបានអាជ្ញាធរវៀតណាមចែកចាយដោយផ្ទាល់ទៅកាន់តំបន់ដែលរងផលប៉ះពាល់
និងដល់ដៃប្រជាជនដែលរងផលប៉ះពាល់ផងដែរ៕







