ព័ត៌មាន

សហគមន៍អន្តរជាតិជួយឧបត្ថម្ភវៀតណាមនូវទឹកប្រាក់ជិត ១៦ លានដុល្លារអាមេរិក ដើម្បីជំនះផលវិបាកនៃគ្រោះធម្មជាតិ

ធនធានទាំងនេះនឹងត្រូវបានអាជ្ញាធរវៀតណាម ចែកចាយដោយផ្ទាល់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ និងដល់ដៃប្រជាជនដែលរងផលប៉ះពាល់ផងដែរ។
តំបន់លំនៅដ្ឋានកណ្តាលនៃទីក្រុង D’ran (ខេត្ត Lam Dong) ត្រូវបានលិចលង់ក្នុងទឹក ផ្ទះជាច្រើនខ្នងត្រូវបានជន់លិចឡើងដល់ដំបូល ហើយទ្រព្យសម្បត្តិរបស់ប្រជាជនអណ្តែតគ្រប់ទីកន្លែង។ (រូបថត៖ Quang Sang/VOV-Tay Nguyen)

នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានឲ្យដឹងថា ថ្មីៗនេះ តំបន់ជាច្រើននៅក្នុងប្រទេសវៀតណាមបានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងជាប្រវត្តិសាស្ត្រ និងគ្រោះធម្មជាតិជាបន្តបន្ទាប់ ដែលបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ។

នៅចំពោះមុខការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងនេះ វៀតណាមបានទទួលការចែករំលែក ការលើកទឹកចិត្ត និងការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ រួមជាមួយនឹងរបស់របរចាំបាច់ និងឧបករណ៍សម្ភារៈពីសហគមន៍អន្តរជាតិ បណ្ដាប្រទេស និងអង្គការអន្តរជាតិ ដែលមានតម្លៃប៉ាន់ស្មានជិត ១៦ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆិកា។ ធនធានទាំងនេះនឹងត្រូវបានអាជ្ញាធរវៀតណាមចែកចាយដោយផ្ទាល់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ និងដល់ដៃប្រជាជនដែលរងផលប៉ះពាល់ផងដែរ៕


top