• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅទីក្រុងញូវយ៉កជួបជុំគ្នាតាមប្រព័ន្ធវីដេអំណរសាទរបុណ្យតេតឆ្នាំ២០២១

កម្មវិធីបុណ្យតេតសហគមន៍ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)
 

នាយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប)និងស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងញូវយ៉ក បានរៀបចំពិធីជួបជុំគ្នាតាម ប្រព័ន្ធវីដេអូ ដើម្បីអំណរសាទរបុណ្យតេតឆ្នាំឆ្លូវត្រីស័ក ដោយមានការចូលរួមរបស់មនុស្ស ជាង១០០នាក់ ដែលជាបងប្អូនអាណិកជន កម្មាភិបាល និស្សិត សិស្សានុសិស្ស និងមិត្តភក្តិ អន្តរជាតិផ្សេងៗដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅកន្លែងជាច្រើននៃសហរដ្ឋអាមេរិក។

ថ្លែងមតិតាមប្រព័ន្ធវីដេអូផ្សាយពីទីក្រុងហាណូយ បន្ទាប់ពីចូលរួមហាសន្និបាតលើក ទី១៣របស់បក្ស លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំអ.ស.បបានជម្រាបជូនបងប្អូនអាណិកជនអំពីលទ្ធផលនៃមហាសន្និបាត។ លោកឯកអគ្គរដ្ឋទូតចាត់ទុកថា មហាសន្និបាតលើកទី១៣របស់បក្ស បានព្រាងយ៉ាងច្បាស់ លាស់ជាង នូវមាគ៌ានាំវៀតណាមក្លាយទៅជាប្រទេសដ៏ខ្លាំងមាំមួននៅពាក់កណ្ដាលសតវត្សរ៍ ទី២១ ព្រមទាំងដាក់ចេញគោលដៅថ្មីៗស្ដីពីការងារធ្វើ សមភាពសង្គម សមភាពប្រាក់ ចំណូល ក៏ដូចជាគុណភាពបរិស្ថានផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានជម្រាបជូនព័ត៌មានពាក់ព័ន្ធដល់ការបង្ការ ទប់ស្កាត់ជម្ងឺ Covid-19 នៅវៀតណាម ក៏ដូចជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង ជម្ងឺរាតត្បាត ដើម្បីជួយប្រជាជនក្នុងស្រុកនឹងនរចិត្តទទួលអំណរបុណ្យតេតប្រពៃណីផងដែរ។
លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ពិភពលោកនឹងជំនះពុះពារលើជម្ងឺ Covid-19 ជាក់ជា ពុំខាន ហើយវៀតណាមនឹងមានវ៉ាក់សាំងយ៉ាងឆាប់ៗ ដើម្បីអនុវត្តការចាក់វ៉ាក់សាំងយ៉ាង ទូលំទូលាយសម្រាប់ប្រជាជនក្នុងរដូវក្ដៅខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top