• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ

អំណរបុណ្យចូលឆ្នាំថ្មី (១៤-១៦ មេសា) នាថ្ងៃទី ១២ ខែមេសា នៅខេត្ត Kien Giang ខេត្តBac Lieu ទីក្រុង Can Tho... បានរៀបចំសកម្មភាពទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អ្នកមុខអ្នកការ ព្រះសង្ឃ និងប្រជាជនមានកិត្យានុភាពក្នុងមូលដ្ឋាន។
គណៈប្រតិភូជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៥ (រូបថត៖ Ta Quang/laodong.vn)

នៅសាលាពុទ្ធិកសិក្សាថេរវាទខែ្មរ នៅភូមិ Chau Van Liem ខ័ណ្ឌ O Mon ទីក្រុង Can Tho គណៈប្រតិភូការងារនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់គ្រួសារ គោលនយោបាយ និងគ្រួសារក្រីក្រ ជនជាតិខ្មែរចំនួន ៥០ គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៥។  តំណាងគណៈប្រតិភូបានជូនពរដល់សាលា និងបងប្អូនជនរួមជាតិខ្មែរ ឱ្យអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រកបដោយភាពរីករាយថ្មីៗ។

វរសេនីយ៍ឯក Le Hoang Giu នាយរងផ្នែកនយោបាយយោធភូមិភាគទី៩ អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មី នៅវត្តបុប្ផារាម Bac Lieu (រូបថត៖ qdnd.vn)

នៅខេត្ត Bac Lieu បញ្ជាការយោធភូមិភាគទី៩ និងបញ្ជាការដ្ឋានយោធភូមិភាគខេត្ត Bac Lieu បានទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៥ នៅវត្ត បុប្ផារាម (ភូមិ Cai Gia ឃុំ Hung Hoi ស្រុក Vinh Loi - Bac Lieu)។ គណៈប្រតិភូបានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់ព្រះតេជព្រះគុណ ព្រះសង្ឃ  នៃវត្តខ្មែរបុប្ផារាម និងពុទ្ធបរិស័ទក្នុងស្រុកទាំងអស់។

ដោយប្រធានបទ “កងទ័ព និងប្រជាជន Kien Giang អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៥” សកម្មភាព “បុណ្យតេយោធា - ប្រជាជន Tet” របស់ខេត្ត Kien Giang បានបញ្ចប់រាល់គោលដៅ និងផែនការដែលបានដាក់ចេញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top