• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទិ៥៩ទិវា ប្រពៃណីរបស់កងទ័ពការពារព្រំដែន

ក្នុងឱកាសរំលឹកខួបលើកទិ៥៩ទិវាប្រពៃណីរបស់កងទ័ពការពារព្រំដែន (ថ្ងៃទី៣ មិនា) នារសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ អនុប្រធានរដ្ឋវៀតណាមលោក Dang Thi Ngoc Thinh បានទៅសាកសួរសុខទុក្ខជូនអំណោយនិងជូនពរកម្មាភិបាល យុទ្ធជននៃកងកម្លាំងការពារព្រំដែនវៀតណាម។
ក្នុងឱកាសរំលឹកខួបលើកទិ ៥៩ ទិវាប្រពៃណីរបស់កងទ័ពការពារព្រំដែន (ថ្ងៃទី៣ មិនា) នារសៀលថ្ងៃទី ២ ខែមិនា ឆ្នាំ២០១៨ អនុប្រធានរដ្ឋវៀតណាមលោក Dang Thi Ngoc Thinh បានទៅសាកសួរសុខទុក្ខជូនអំណោយនិងជូនពរកម្មាភិបាល យុទ្ធជននៃកងកម្លាំងការពារព្រំដែនវៀតណាម។ លោកស្រីអនុប្រធានរដ្ឋបានសម្ដែងការគោរពរាប់​អាន​ចំពោះរាល់ជ័យជំនះដ៏សម្ងាត់របស់បណ្ដាយុទ្ធជនការពារព្រំដែន ព្រមទាំងអះអាងថា កម្មវិធី“ជួយប្អូនៗកុមារទៅសាលារៀន” គឺជាចលនាពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ ដោយរួមចំណែកលើកកំពស់ចំណេះដឹងនៅតំបន់ព្រំដែន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top