• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យភាគីនៅលីបង់អនុវត្តន៍ការអត់ធ្មត់និងកុំធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ

ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy 
 

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំដើម្បីពិភាក្សាអំពីស្ថានភាពនៅលីបង់និងការអនុវត្តបេសកកម្ម របស់កងកម្លាំងបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅក្នុងប្រទេសនេះ (UNIFIL)។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានលើកឡើងពីការព្រួយបារម្ភអំពីភាពតានតឹងនាពេលថ្មីៗនេះនៅលើខ្សែបន្ទាត់បៃតង (ដែលជាតំបន់ព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់) និងការដែលភាគីនានាបន្តរំលោភបំពានលើសេចក្តីសម្រេចលេខ ១៧០១ ដោយព្រួយបារម្ភថា ជម្លោះអាចកើតឡើងគ្រប់ពេលប្រសិនបើមិនមានវិធានការប្រកបដោយប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា វិបត្តិសេដ្ឋកិច្ចសង្គមនៅប្រទេសលីបង់ធ្វើឱ្យសមត្ថភាពឆ្លើយតបរបស់កងកម្លាំងប្រដាប់អាវុធលីបង់ចុះខ្សោយនិងបង្កហានិភ័យនៃអស្ថិរភាព ហេតុនេះហើយ ការបង្កើតរដ្ឋាភិបាលនិងដោះស្រាយវិបត្តិគួរតែជាអាទិភាពរបស់ប្រទេសលីបង់ក្នុងពេលបច្ចុប្បន្ននេះ។

វៀតណាមស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីជួយលីបង់ក្នុងការដោះស្រាយវិបត្តិនិងរក្សាសន្តិសុខក្នុងតំបន់។ ប្រធានបេសកកម្មវៀតណាមក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ ត្រូវប្រកាន់យកនូវការអត់ធ្មត់បំផុតនិងមិនចាត់វិធានការដើម្បីធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញឡើង ដោយគោរពតាមសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ គោរពសិទ្ធិសេរីភាពក្នុងការធ្វើដំណើររបស់ UNIFIL និងបង្កើតលក្ខខណ្ឌអំណោយផលក្នុងការបំពេញបេសកកម្មឱ្យបានពេញលេញនិងទាន់ពេលវេលា។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមគាំទ្រដល់ការពង្រីកសកម្មភាពរបស់ UNIFIL នាពេលខាងមុខ និងអំពាវនាវឱ្យមានវិធានការដើម្បីធានាសុវត្ថិភាពរបស់កងរក្សាសន្តិភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top