ព័ត៌មាន
វៀតណាមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងធានាសេរីភាពខាងជំនឿសាសនាសម្រាប់ប្រជាជនគ្រប់រូប
ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួប រដ្ឋមន្រ្តីការបរទេសបុរីវ៉ាទីកង់ អាសឺវ៉ែក Paul Richard Gallagher។ រូបថត៖ VNA
លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យវៀតណាម និងបុរីវ៉ាទីកង់រក្សា ការផ្លាស់ប្តូរ ជួបប្រាស្រ័យជាន់ខ្ពស់ និងយន្តការសន្ទនាប្រកបដោយប្រសិទ្ធភាព; អះអាងថា ក្រសួងការបរទេស និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងបង្កើតលក្ខ ខណ្ឌសម្រាប់តំណាងអចិន្រ្តៃយ៍នៃបុរី បំពេញបេសកកម្មប្រកបដោយជោគជ័យ រួមចំណែកនាំទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់កាន់តែរីកចម្រើន នាពេលខាងមុខ។
រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសនៃបុរីវ៉ាទីកង់ អាសឺវ៉ែក Paul Richard Gallagher បានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍនៃសមាគមសាសនាកាតូលិកវៀតណាម ហើយជឿជាក់ថា សហគមន៍សាសនាកាតូលិកវៀតណាមនឹងរួម ចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍប្រទេស វៀតណាម; ឯកភាពជំរុញការជួប ប្រាស្រ័យ ផ្លាស់ប្តូរ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ដូចជា ជឿជាក់ ថាទំនាក់ទំនងរវាងភាគីទាំងពីរនឹងបន្តសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ៕







