• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វាគមន៍ភ្ញៀវទេសចរដើមដំបូងក្នុងឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១ មករា មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនិងអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat រៀបចំពិធីទទួលស្វាគមន៍ក្រុមទេសចរណ៍មកដល់ទីក្រុងនាដើមឆ្នាំ ២០២៥ នៅអាកាសយានដ្ឋាន Tan Son Nhat។
ក្រុមភ្ញៀវទេសចរដំបូង​ក្នុង​ឆ្នាំ២០២៥ មកទស្សនាទីក្រុង Hoi An ខេត្ត Quang Nam។ រូបថត៖  Đoàn Hữu Trung - TTXVN

ពេលមកដល់ទីក្រុងភ្លាម គណៈប្រតិភូអញ្ជើញទស្សនាការសម្តែងឧបករណ៍ភ្លេងប្រពៃណី រីករាយជាមួយពិធីពិសារទឹកតែ និងឃើញការសរសេរអក្សរផ្ចង់ជូនពរឆ្នាំថ្មី។

ក៏នាព្រឹកថ្ងៃទី១ ខែមករា មន្ទីរទេសចរណ៍ខេត្ត Lao Cai បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននិងផ្នែកផ្លូវដែក ដើម្បីស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ដើមដំបូង ដែលមកកាន់ខេត្តតាមរថភ្លើង។ ក្រុមទេសចរណ៍នេះរួមមានអ្នកដំណើរជាង ៤០០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ៣០០ នាក់។ លោក Ha Van Thang ប្រធានមន្ទីរទេសចរណ៍ខេត្ត Lao Cai បានឲ្យដឹងថា៖ “យើងសង្ឃឹមថា តាមរយៈការស្វាគមន៍ភ្ញៀវទេសចរនៅថ្ងៃដំបូងនៃឆ្នាំនេះ យើងនឹងរួមចំណែកលើកកម្ពស់រូបភាពវប្បធម៌និងទេសចរណ៍របស់ Lao Cai ឈានចូលឆ្នាំថ្មីពោរពេញទៅដោយភាពរុងរឿង ហើយគុណភាពសេវាកម្មត្រូវបានកែលំអរជាមួយនឹងផលិតផលថ្មីៗ និងប្លែកៗជាច្រើន”។

នាព្រឹកនេះផងដែរ គណៈកម្មាធិការគ្រប់គ្រងឧទ្យានជាតិ Phong Nha-Ke Bang បានរៀបចំពិធីស្វាគមន៍ភ្ញៀវដើមដំបូងដែលបានមកទស្សនាបេតិកភណ្ឌធម្មជាតិពិភពលោក Phong Nha-Ke Bang ក្នុងឆ្នាំ ២០២៥។ ភ្ញៀវចំនួន ៦៦ នាក់បាននាំសំណាងមកជូនក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣៦ នាក់ និងភ្ញៀវជាតិចំនួន ៣០ នាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នឹងមានដំណើរការផ្លាស់ប្តូរទៅជាមធ្យោបាយដឹកជញ្ជូនពណ៌បៃតងយ៉ាងឆាប់ៗ

នឹងមានដំណើរការផ្លាស់ប្តូរទៅជាមធ្យោបាយដឹកជញ្ជូនពណ៌បៃតងយ៉ាងឆាប់ៗ

នារសៀលថ្ងៃទី ២ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នមួយចំនួន ដោយស្តាប់របាយការណ៍ស្តីពីសំណើរនូវគោលនយោបាយលើកទឹកចិត្តដល់ការផលិត និងប្រើប្រាស់យានយន្តអគ្គិសនីនៅវៀតណាម។

Top