• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Nasdaq ឧទ្ទេសនាមវិនិយោគិនអាមេរិកដែលមានកិត្យានុភាព

នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលជួបជាមួយលោក Robert McCooey អនុប្រធានទទួលបន្ទុកការអភិវឌ្ឍសហគ្រាសនៅតំបន់អាមេរិក ឡាទីននិងអាស៊ី-ប៉ាស៊ីហ្វិក នៃសម្ព័ន្ធក្រុមហ៊ុន Nasdaq ដែលគ្រប់គ្រងទីផ្សារមូលបត្រអេឡិចត្រូនិកអន្តរជាតិ Nasdaq។
  ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ជួបជាមួយលោក Robert McCooey អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Nasdaq ។ (រូបថត៖ baoquocte.vn)  

ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានអះអាងថា វៀតណាមមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព មានបរិយាកាសវិនិយោគគួរឲ្យទាក់ទាញនៅក្នុងតំបន់ ហើយមានបំណងទាក់ទាញសម្ព័ន្ធក្រុមហ៊ុនធំៗរបស់អាមេរិកធ្វើការវិនិយោគ និងសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន ថាមពលកកើតឡើងវិញ កសិកម្ម សុខាភិបាល អប់រំ ហិរញ្ញវត្ថុ អចលនទ្រព្យ និងវិស័យផ្សេងៗទៀតដែលសហគ្រាសនៃភាគីទាំងពីរមានយកចិត្តទុកដាក់ដូចគ្នា។ ឯកអគ្គរដ្ឋទូតបានស្នើឱ្យ Nasdaq ណែនាំវិនិយោគិនអាមេរិកដែលមានកិត្យានុភាព និងបទពិសោធន៍ក្នុងវិស័យទាំងនោះ ដោយផ្តល់អាទិភាពលើវិស័យដែលរួមចំណែកអនុវត្តការសន្យារបស់វៀតណាមនៅសន្និសីទលើកទី ២៦ នៃភាគីហត្ថលេខីអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៦) ។

លោក McCooey បានចាត់ទុកថា បរិយាកាសវិនិយោគរបស់វៀតណាមមានឧត្តមភាពប្រកួតប្រជែងច្បាស់លាស់នៅក្នុងតំបន់ ដោយសារគោលនយោបាយឆ្លើយតបយ៉ាងបត់បែនទៅនឹងជំងឺរាតត្បាតកូវិដ-១៩ និងប្រព័ន្ធច្បាប់មានស្ថេរភាព។ លោកបានស្វាគមន៍គំនិតនេះ និងត្រៀមខ្លួនជាស្រេចសហការជាមួយណៈប្រតិភូវៀតណាម ដើម្បីឧទ្ទេសនាមឱកាសដល់វិនិយោគិនអាមេរិកដែលចាប់អារម្មណ៍ធ្វើអាជីវកម្មនៅវៀតណាម ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top