• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើទិសដៅចំនួន ៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចហាឡាលសកល

ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ង្វៀន មិញ ហាំង បានដឹកនាំគណៈប្រតិភូវៀតណាម​ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហាឡាលពិភពលោកលើកទី ១២ និងជំរុញកិច្ចសហប្រតិបត្តិការហាឡាលជាមួយប្រទេស​ទួរគី។

កសិដ្ឋានផ្សិតមួយ បម្រើទីផ្សារក្នុងស្រុក និងនាំចេញ រួមទាំងទីផ្សារហាឡាល់ និងឧស្សាហកម្មផងដែរ។ រូបថត៖ VNA

ថ្លែងនៅក្នុងសម័យបើក លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន មិញ ហាំង បានស្នើទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួន ៥ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហាឡាលសកល រួមមាន៖ ធានាភាពសុខដុមរុមនារវាង​ស្តង់ដារ និងប្រព័ន្ធបញ្ជាក់ហាឡាល​; បង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងលើកកម្ពស់តួនាទីរបស់​សហគ្រាស នៅក្នុងខ្សែសង្វាក់តម្លៃហាឡាល; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; ការអភិវឌ្ឍសេដ្ឋកិច្ចហាឡាលតាមទិស​ពហុវិស័យ បៃតង វិលជុំ និងប្រកបដោយចីរភាព; អភិវឌ្ឍធនធានមនុស្ស​ក្នុង​វិស័យ​ហាឡាល។

លោក​ស្រី​អនុរដ្ឋមន្ត្រី ង្វៀន មិញ ហាំង បានបញ្ជាក់ថា វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់​ស្តែងជាមួយទួរគី បណ្តាប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) និងដៃគូអន្តរជាតិ​ផ្សេងៗទៀត​។ វៀតណាមបានស្នើឱ្យ​ដៃគូ​ គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហាឡាល់ ដោយបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាស​វៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃហាឡាល់សកល និងស្វាគមន៍សហគ្រាសបរទេស​មកវិនិយោគលើវិស័យនេះ នៅវៀតណាម។

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី ង្វៀន មិញហាំង និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទួរគី លោក Omer Bolat បានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិសម្រាប់ស្តង់ដារវាស់វែង​គុណភាពវៀតណាម ជាមួយ​វិទ្យាស្ថានស្តង់ដារនិងមាត្រវិទ្យានៃបណ្តា​ប្រទេសអ៊ីស្លាម (SMIIC) និងភ្នាក់​ងារទទួលស្គាល់ហាឡាល់ទួរគី (HAK)៕​

តាម​ vovworld.vn/km-KH/

ប្រតិភូប្រមាណ ១០០០នាក់ ចូលរួមសន្និសីទលើកទី៥ នៃជនវៀតណាមនៅឯ​បរទេស

ប្រតិភូប្រមាណ ១០០០នាក់ ចូលរួមសន្និសីទលើកទី៥ នៃជនវៀតណាមនៅឯ​បរទេស

ដោយមានចំណេះដឹង បទពិសោធន៍ សក្តានុពលសេដ្ឋកិច្ច និងបណ្តាញទំនាក់ទំនង​អន្តរជាតិ​ សហគមន៍ជន​វៀតណាមនៅ​បរទេសមានសក្តានុពលក្នុងការរួមចំណែកវិជ្ជមាន និងសំខាន់កាន់តែខ្លាំងឡើង។

Top