• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រតិភូប្រមាណ ១០០០នាក់ ចូលរួមសន្និសីទលើកទី៥ នៃជនវៀតណាមនៅឯ​បរទេស

ដោយមានចំណេះដឹង បទពិសោធន៍ សក្តានុពលសេដ្ឋកិច្ច និងបណ្តាញទំនាក់ទំនង​អន្តរជាតិ​ សហគមន៍ជន​វៀតណាមនៅ​បរទេសមានសក្តានុពលក្នុងការរួមចំណែកវិជ្ជមាន និងសំខាន់កាន់តែខ្លាំងឡើង។

លោកស្រី ឡេ ធី ធូហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា។ រូបថត៖ VNA

នេះត្រូវបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពីសន្និសីទពិភពលោកលើកទី៥ នៃជនវៀតណាមនៅ​ឯបរទេស ដែលរៀបចំដោយគណៈកម្មាធិការរដ្ឋ​ទទួល​បន្ទុក​កិច្ចការ​ជន​វៀតណាមនៅបរទេស នៃ​ក្រសួងការបរទេស នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី ឡេ ធី ធូហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេស បាន​ឱ្យដឹងថា នេះជាសន្និសីទពិភពលោកលើកដំបូងដែលបានធ្វើឡើងបន្ទាប់​ពីមហាសន្និបាតលើកទី១៤ របស់បក្ស និងបន្ទាប់ពីការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្ត​លេខ ២៣-NQ/TW។ ប្រធានបទនៃ​សន្និសីទ "សហគមន៍ជនវៀតណាមនៅ​បរប្រទេស រួមចំណែកលើក​កម្ពស់កម្លាំង​រួម​របស់ជាតិ" ឆ្លុះបញ្ចាំងពីតម្រូវការធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធនៃការងារជន​វៀតណាមនៅក្រៅប្រទេសជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។

សន្និសីទនេះ​នឹង​ត្រូវបាន​រៀបចំឡើងតាម​ទម្រង់ដោយផ្ទាល់ និងតាមអ៊ីនធឺណិតនៅក្នុងវគ្គបើក និងវគ្គ​បិទ ដែលបង្កើត​លក្ខ័ណ្ឌសម្រាប់អាណិកជនវៀតណាម​យ៉ាង​ច្រើន​កុះករ​អាច​ចូលរួ​ម​សន្និសីទ។ អាណិកជនមិនត្រឹមតែជាអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកបង្កើតខ្លឹមសារ និងលទ្ធផលទៀត​ផង។

សន្និសីទនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨-១០ ខែធ្នូ នៅទីក្រុងហាណូយ និងទីតាំង​ជាច្រើនទៀត ដោយមានការរំពឹងទុកថា នឹងមានអ្នកចូលរួមប្រហែល ១.០០០ នាក់៕​

តាម​ vovworld.vn/km-KH/

វៀតណាមស្នើឱ្យសហរដ្ឋអាមេរិកវាយតម្លៃដោយសត្យានុម័តនិងមានតុល្យភាពចំពោះកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលរបស់វៀតណាម

វៀតណាមស្នើឱ្យសហរដ្ឋអាមេរិកវាយតម្លៃដោយសត្យានុម័តនិងមានតុល្យភាពចំពោះកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលរបស់វៀតណាម

ក្នុងរយៈពេលកន្លងមក វៀតណាមបានធ្វើការប្តេជ្ញាចិត្តជាច្រើនក្នុងក្របខ័ណ្ឌនៃការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាពជាមួយសហរដ្ឋអាមេរិក។

Top