• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបសំណេះសំណាល​ជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ បន្ទាប់ពីសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅសង្កាត់ Hoan Kiem ក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងគណៈប្រតិភូ​សមាជិកសភាទីក្រុងហាណូយ បានជួបសំណេះសំណាល​ជាមួយអ្នកបោះឆ្នោតមកពីសង្កាត់នានា ក្នុងមណ្ឌលបោះឆ្នោតលេខ ១ បន្ទាប់ពីសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦។

សន្និសីទ​សំណេះសំណាលជាមួយអ្នកបោះឆ្នោត បន្ទាប់ពីសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦។ រូបថត៖ VNA

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឱ្យដឹងថា រដ្ឋសភាបានធ្វើការ​សួរដេញដោល​លើ​បញ្ហាហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ហើយបានពិនិត្យឡើងវិញនូវលទ្ធផលនៃការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត។ ឆ្លើយសំណួររបស់អ្នកបោះឆ្នោតអំពីវឌ្ឍនភាពនៃគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា​៖ “នៅថ្ងៃទី ៦ ខែវិច្ឆិកា គណៈកម្មការគ្រប់គ្រងគម្រោង Thang Long បានបើកឯកសារដេញថ្លៃសម្រាប់​កញ្ចប់ប្រឹក្សាយោបល់ដើម្បីស្ទង់មតិ និងរៀបចំរបាយការណ៍សិក្សាលទ្ធភាព​អនុវត្តន៍​។ ចាប់ពីដំណាក់កាលរៀបចំ រដ្ឋាភិបាលត្រូវពិចារណាដោយប្រុងប្រយ័ត្នអំពីប្រភពទុនសម្រាប់ដំណាក់កាលនីមួយៗ ដោយភ្ជាប់ការជ្រើសរើសបច្ចេកវិទ្យាជាមួយនឹងការបណ្តុះបណ្តាលបុគ្គលិកក្នុងស្រុក ដើម្បីឱ្យយើងអាចដំណើរការ និងថែទាំខ្សែរថភ្លើងដោយខ្លួនឯងនៅពេលក្រោយ។ ទីក្រុងហាណូយត្រូវតែរៀបចំដីឱ្យបានឆាប់រហ័ស ជូនដំណឹងដល់ក្រុម​គ្រួសារដែលត្រូវ​រើសរុះអំពី​ផែនការ និង​វឌ្ឍនភាពនៃគម្រោង ដើម្បីឱ្យប្រជាជនអាចរៀបចំលំនឹង​ជីវភាព​ឡើង​វិញ”។

នៅក្នុងសន្និសីទ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឱ្យទីក្រុងហាណូយ​ចូលរួមចំណែកបន្ថែមទៀតដល់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ ជាមួយនឹងចំណេះដឹង បច្ចេកវិទ្យា និងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។ ជាពិសេស ជំហានអភិវឌ្ឍនីមួយៗ​របស់​រដ្ឋធានី ត្រូវតែលើកកម្ពស់គុណភាពជីវផាពរស់នៅរបស់ប្រជាជន និងរក្សាតម្លៃដែល​បង្កើតឡើងទីក្រុងហាណូយផងដែរ​៕​

តាម​ vovworld.vn/km-KH/

នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ធ្វើ​ឱ្យច្បាប់​ចូល​ទៅក្នុង​ជីវភាពជាបន្ទាន់

នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ធ្វើ​ឱ្យច្បាប់​ចូល​ទៅក្នុង​ជីវភាពជាបន្ទាន់

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡឹ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពន្លឿនវឌ្ឍនភាពនៃការព្រាង និងចេញបទប្បញ្ញត្តិលម្អិតសម្រាប់ការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្ត​ដែលទើបអនុម័តដោយរដ្ឋសភានីតិកាលទី ១៦។

Top