ព័ត៌មាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ បន្ទាប់ពីសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦ 25/11/2026 នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅសង្កាត់ Hoan Kiem ក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងគណៈប្រតិភូសមាជិកសភាទីក្រុងហាណូយ បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីសង្កាត់នានា ក្នុងមណ្ឌលបោះឆ្នោតលេខ ១ បន្ទាប់ពីសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦។ សន្និសីទសំណេះសំណាលជាមួយអ្នកបោះឆ្នោត បន្ទាប់ពីសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦។ រូបថត៖ VNAថ្លែងនៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឱ្យដឹងថា រដ្ឋសភាបានធ្វើការសួរដេញដោលលើបញ្ហាហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ហើយបានពិនិត្យឡើងវិញនូវលទ្ធផលនៃការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត។ ឆ្លើយសំណួររបស់អ្នកបោះឆ្នោតអំពីវឌ្ឍនភាពនៃគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា៖ “នៅថ្ងៃទី ៦ ខែវិច្ឆិកា គណៈកម្មការគ្រប់គ្រងគម្រោង Thang Long បានបើកឯកសារដេញថ្លៃសម្រាប់កញ្ចប់ប្រឹក្សាយោបល់ដើម្បីស្ទង់មតិ និងរៀបចំរបាយការណ៍សិក្សាលទ្ធភាពអនុវត្តន៍។ ចាប់ពីដំណាក់កាលរៀបចំ រដ្ឋាភិបាលត្រូវពិចារណាដោយប្រុងប្រយ័ត្នអំពីប្រភពទុនសម្រាប់ដំណាក់កាលនីមួយៗ ដោយភ្ជាប់ការជ្រើសរើសបច្ចេកវិទ្យាជាមួយនឹងការបណ្តុះបណ្តាលបុគ្គលិកក្នុងស្រុក ដើម្បីឱ្យយើងអាចដំណើរការ និងថែទាំខ្សែរថភ្លើងដោយខ្លួនឯងនៅពេលក្រោយ។ ទីក្រុងហាណូយត្រូវតែរៀបចំដីឱ្យបានឆាប់រហ័ស ជូនដំណឹងដល់ក្រុមគ្រួសារដែលត្រូវរើសរុះអំពីផែនការ និងវឌ្ឍនភាពនៃគម្រោង ដើម្បីឱ្យប្រជាជនអាចរៀបចំលំនឹងជីវភាពឡើងវិញ”។នៅក្នុងសន្និសីទ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឱ្យទីក្រុងហាណូយចូលរួមចំណែកបន្ថែមទៀតដល់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ ជាមួយនឹងចំណេះដឹង បច្ចេកវិទ្យា និងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។ ជាពិសេស ជំហានអភិវឌ្ឍនីមួយៗរបស់រដ្ឋធានី ត្រូវតែលើកកម្ពស់គុណភាពជីវផាពរស់នៅរបស់ប្រជាជន និងរក្សាតម្លៃដែលបង្កើតឡើងទីក្រុងហាណូយផងដែរ៕

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅសង្កាត់ Hoan Kiem ក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងគណៈប្រតិភូសមាជិកសភាទីក្រុងហាណូយ បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីសង្កាត់នានា ក្នុងមណ្ឌលបោះឆ្នោតលេខ ១ បន្ទាប់ពីសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦។ សន្និសីទសំណេះសំណាលជាមួយអ្នកបោះឆ្នោត បន្ទាប់ពីសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦។ រូបថត៖ VNAថ្លែងនៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឱ្យដឹងថា រដ្ឋសភាបានធ្វើការសួរដេញដោលលើបញ្ហាហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ហើយបានពិនិត្យឡើងវិញនូវលទ្ធផលនៃការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត។ ឆ្លើយសំណួររបស់អ្នកបោះឆ្នោតអំពីវឌ្ឍនភាពនៃគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា៖ “នៅថ្ងៃទី ៦ ខែវិច្ឆិកា គណៈកម្មការគ្រប់គ្រងគម្រោង Thang Long បានបើកឯកសារដេញថ្លៃសម្រាប់កញ្ចប់ប្រឹក្សាយោបល់ដើម្បីស្ទង់មតិ និងរៀបចំរបាយការណ៍សិក្សាលទ្ធភាពអនុវត្តន៍។ ចាប់ពីដំណាក់កាលរៀបចំ រដ្ឋាភិបាលត្រូវពិចារណាដោយប្រុងប្រយ័ត្នអំពីប្រភពទុនសម្រាប់ដំណាក់កាលនីមួយៗ ដោយភ្ជាប់ការជ្រើសរើសបច្ចេកវិទ្យាជាមួយនឹងការបណ្តុះបណ្តាលបុគ្គលិកក្នុងស្រុក ដើម្បីឱ្យយើងអាចដំណើរការ និងថែទាំខ្សែរថភ្លើងដោយខ្លួនឯងនៅពេលក្រោយ។ ទីក្រុងហាណូយត្រូវតែរៀបចំដីឱ្យបានឆាប់រហ័ស ជូនដំណឹងដល់ក្រុមគ្រួសារដែលត្រូវរើសរុះអំពីផែនការ និងវឌ្ឍនភាពនៃគម្រោង ដើម្បីឱ្យប្រជាជនអាចរៀបចំលំនឹងជីវភាពឡើងវិញ”។នៅក្នុងសន្និសីទ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឱ្យទីក្រុងហាណូយចូលរួមចំណែកបន្ថែមទៀតដល់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ ជាមួយនឹងចំណេះដឹង បច្ចេកវិទ្យា និងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។ ជាពិសេស ជំហានអភិវឌ្ឍនីមួយៗរបស់រដ្ឋធានី ត្រូវតែលើកកម្ពស់គុណភាពជីវផាពរស់នៅរបស់ប្រជាជន និងរក្សាតម្លៃដែលបង្កើតឡើងទីក្រុងហាណូយផងដែរ៕