• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ អភិវឌ្ឍន៍ទ្រឹស្តីការពារជាតិនិងយោធា ដើម្បីបំពេញតម្រូវការថ្មីៗ

នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានដឹកនាំជំនួបធ្វើការជាមួយក្រសួងការពារប្រទេស និងស្ថាប័នមជ្ឈិមនានា អំពីគោលនយោបាយអភិវឌ្ឍន៍ទ្រឹស្តីមាគ៌ាការពារជាតិវៀតណាម និងសិល្បៈយោធាវៀតណាម។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ TTXVN)

ថ្លែងនៅជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវ ការបូកសរុបបទពិសោធន៍ជាក់ស្តែង និងការអភិវឌ្ឍទ្រឹស្តីការពារជាតិ និងយោធា គឺជាតម្រូវការដ៏សត្យានុម័ត ដើម្បីឆ្លើយតបនឹងការវិវឌ្ឍន៍នៃស្ថានភាពពិភពលោក តំបន់ និងតម្រូវការថ្មីៗនៃបុព្វហេតុកសាង និងការពារមាតុភូមិ។ ការអភិវឌ្ឍទ្រឹស្តីត្រូវតែរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធ នូវការទទួលមរតកប្រពៃណី និងភាពច្នៃប្រឌិតពីការអនុវត្តជាក់ស្ដែង; ផ្តោតលើការកែលម្អសមត្ថភាពព្យាករណ៍ និងទប់ស្កាត់ហានិភ័យសង្គ្រាម ដោះស្រាយស្ថានភាពប្រកបដោយប្រសិទ្ធភាព ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ កងកម្លាំងប្រដាប់អាវុធត្រូវតែបន្តជាកម្លាំងស្នូលក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងរឹងមាំ។

នៅក្នុងជំនួបធ្វើការ ប្រតិភូបានផ្តោតលើការពិភាក្សា និងផ្ដល់មតិយោបល់ ដើម្បីបំពេញបន្ថែម និងធ្វើឲ្យសុក្រិតទ្រឹស្តីអំពីមាគ៌ាការពារជាតិ សិល្បៈយោធា និងសង្គ្រាមប្រជាជនសម្រាប់ការពារមាតុភូមិក្នុងស្ថានភាពថ្មី៕

តាម​ vovworld.vn/km-KH/

នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ធ្វើ​ឱ្យច្បាប់​ចូល​ទៅក្នុង​ជីវភាពជាបន្ទាន់

នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ធ្វើ​ឱ្យច្បាប់​ចូល​ទៅក្នុង​ជីវភាពជាបន្ទាន់

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡឹ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពន្លឿនវឌ្ឍនភាពនៃការព្រាង និងចេញបទប្បញ្ញត្តិលម្អិតសម្រាប់ការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្ត​ដែលទើបអនុម័តដោយរដ្ឋសភានីតិកាលទី ១៦។

Top