ព័ត៌មាន វៀតណាមស្នើឱ្យសហរដ្ឋអាមេរិកវាយតម្លៃដោយសត្យានុម័តនិងមានតុល្យភាពចំពោះកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលរបស់វៀតណាម 26/11/2026 ក្នុងរយៈពេលកន្លងមក វៀតណាមបានធ្វើការប្តេជ្ញាចិត្តជាច្រើនក្នុងក្របខ័ណ្ឌនៃការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាពជាមួយសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហ្វាម ធូហាំង។ (រូបថត៖ VNA)នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មានដែលថា សហរដ្ឋអាមេរិកកំពុងត្រៀមរៀបចំដាក់ពន្ធនាំចូលថ្មីលើសេដ្ឋកិច្ចចំនួន ១៦ ក្នុងនោះ ទីភ្នាក់ងារតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានស្នើពន្ធបន្ថែមអតិបរមា ៣៥% លើទំនិញនាំចូលពីវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហ្វាម ធូហាំង បាននិយាយថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានទទួលព័ត៌មានពេញលេញលើបញ្ហានេះ។ការដែល USTR ចេញសេចក្តីសន្និដ្ឋានបឋម និងសំណើពន្ធអតិបរមាគឺជាដំណើរការមួយតាមនីតិវិធីច្បាប់របស់សហរដ្ឋអាមេរិក។ នេះគ្រាន់តែជាសំណើប៉ុណ្ណោះ មិនទាន់ចូលជាធរមានភាពភ្លាមៗ និងមិនទាន់ត្រូវបានអនុវត្តន៍ជាផ្លូវការនៅឡើយទេ។ USTR នឹងទទួលមតិយោបល់ និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ មុនពេលធ្វើការសម្រេចចិត្តចុងក្រោយលើអត្រាពន្ធដែលត្រូវបានអនុវត្តន៍ យន្តការអនុវត្តន៍ពន្ធ ទំនាក់ទំនងជាមួយពន្ធផ្សេងទៀត និងបញ្ជីទំនិញដែលត្រូវបានលើកលែង។ យោងតាមបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក ថ្ងៃផុតកំណត់ដែលគេរំពឹងទុកសម្រាប់សហរដ្ឋអាមេរិកធ្វើការសម្រេចចិត្តចុងក្រោយគឺថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៧។ក្នុងរយៈពេលកន្លងមក វៀតណាមបានធ្វើការប្តេជ្ញាចិត្តជាច្រើនក្នុងក្របខ័ណ្ឌនៃការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាពជាមួយសហរដ្ឋអាមេរិក។ ជាថ្មីម្តងទៀត វៀតណាមស្នើឱ្យភាគីសហរដ្ឋអាមេរិកធ្វើការវាយតម្លៃដោយសត្យានុម័ត និងមានតុល្យភាពលើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមនៅក្នុងវិស័យទាំងនេះ។ ក្នុងរយៈពេលខាងមុខ ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមនឹងបន្តពិគ្រោះយោបល់ដោយផ្ទាល់ជាមួយភាគីសហរដ្ឋអាមេរិកដោយឈរលើស្មារតីសុឆន្ទៈ ហើយត្រៀមខ្លួនជាស្រេច ចែករំលែកព័ត៌មាន ដើម្បីដោះស្រាយភាពខុសគ្នាឱ្យបានសមហេតុផល៕ តាម vovworld.vn/km-KH/ Tags:អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហ្វាម ធូហាំង ពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) វៀតណាម

ក្នុងរយៈពេលកន្លងមក វៀតណាមបានធ្វើការប្តេជ្ញាចិត្តជាច្រើនក្នុងក្របខ័ណ្ឌនៃការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាពជាមួយសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហ្វាម ធូហាំង។ (រូបថត៖ VNA)នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មានដែលថា សហរដ្ឋអាមេរិកកំពុងត្រៀមរៀបចំដាក់ពន្ធនាំចូលថ្មីលើសេដ្ឋកិច្ចចំនួន ១៦ ក្នុងនោះ ទីភ្នាក់ងារតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានស្នើពន្ធបន្ថែមអតិបរមា ៣៥% លើទំនិញនាំចូលពីវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហ្វាម ធូហាំង បាននិយាយថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានទទួលព័ត៌មានពេញលេញលើបញ្ហានេះ។ការដែល USTR ចេញសេចក្តីសន្និដ្ឋានបឋម និងសំណើពន្ធអតិបរមាគឺជាដំណើរការមួយតាមនីតិវិធីច្បាប់របស់សហរដ្ឋអាមេរិក។ នេះគ្រាន់តែជាសំណើប៉ុណ្ណោះ មិនទាន់ចូលជាធរមានភាពភ្លាមៗ និងមិនទាន់ត្រូវបានអនុវត្តន៍ជាផ្លូវការនៅឡើយទេ។ USTR នឹងទទួលមតិយោបល់ និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ មុនពេលធ្វើការសម្រេចចិត្តចុងក្រោយលើអត្រាពន្ធដែលត្រូវបានអនុវត្តន៍ យន្តការអនុវត្តន៍ពន្ធ ទំនាក់ទំនងជាមួយពន្ធផ្សេងទៀត និងបញ្ជីទំនិញដែលត្រូវបានលើកលែង។ យោងតាមបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក ថ្ងៃផុតកំណត់ដែលគេរំពឹងទុកសម្រាប់សហរដ្ឋអាមេរិកធ្វើការសម្រេចចិត្តចុងក្រោយគឺថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៧។ក្នុងរយៈពេលកន្លងមក វៀតណាមបានធ្វើការប្តេជ្ញាចិត្តជាច្រើនក្នុងក្របខ័ណ្ឌនៃការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាពជាមួយសហរដ្ឋអាមេរិក។ ជាថ្មីម្តងទៀត វៀតណាមស្នើឱ្យភាគីសហរដ្ឋអាមេរិកធ្វើការវាយតម្លៃដោយសត្យានុម័ត និងមានតុល្យភាពលើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមនៅក្នុងវិស័យទាំងនេះ។ ក្នុងរយៈពេលខាងមុខ ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមនឹងបន្តពិគ្រោះយោបល់ដោយផ្ទាល់ជាមួយភាគីសហរដ្ឋអាមេរិកដោយឈរលើស្មារតីសុឆន្ទៈ ហើយត្រៀមខ្លួនជាស្រេច ចែករំលែកព័ត៌មាន ដើម្បីដោះស្រាយភាពខុសគ្នាឱ្យបានសមហេតុផល៕
អត្ថបទផ្សេងទៀត ប្រតិភូប្រមាណ ១០០០នាក់ ចូលរួមសន្និសីទលើកទី៥ នៃជនវៀតណាមនៅឯបរទេស26/11/2026ព័ត៌មានដោយមានចំណេះដឹង បទពិសោធន៍ សក្តានុពលសេដ្ឋកិច្ច និងបណ្តាញទំនាក់ទំនងអន្តរជាតិ សហគមន៍ជនវៀតណាមនៅបរទេសមានសក្តានុពលក្នុងការរួមចំណែកវិជ្ជមាន និងសំខាន់កាន់តែខ្លាំងឡើង។ វៀតណាមស្នើទិសដៅចំនួន ៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចហាឡាលសកល26/11/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រីតម្រូវឱ្យកសាងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៧26/11/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ «ត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតកៀគរទៅជាអភិបាលកិច្ច ធនធានជាតិ»26/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ ត្រូវរក្សាឯករាជ្យ ស្វ័យភាព និងបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍ26/11/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង៖ ធ្វើឱ្យច្បាប់ចូលទៅក្នុងជីវភាពជាបន្ទាន់25/11/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ បន្ទាប់ពីសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦25/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត