ព័ត៌មាន វៀតណាមស្នើទិសដៅចំនួន ៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចហាឡាលសកល 26/11/2026 ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ង្វៀន មិញ ហាំង បានដឹកនាំគណៈប្រតិភូវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលហាឡាលពិភពលោកលើកទី ១២ និងជំរុញកិច្ចសហប្រតិបត្តិការហាឡាលជាមួយប្រទេសទួរគី។ កសិដ្ឋានផ្សិតមួយ បម្រើទីផ្សារក្នុងស្រុក និងនាំចេញ រួមទាំងទីផ្សារហាឡាល់ និងឧស្សាហកម្មផងដែរ។ រូបថត៖ VNAថ្លែងនៅក្នុងសម័យបើក លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន មិញ ហាំង បានស្នើទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួន ៥ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហាឡាលសកល រួមមាន៖ ធានាភាពសុខដុមរុមនារវាងស្តង់ដារ និងប្រព័ន្ធបញ្ជាក់ហាឡាល; បង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងលើកកម្ពស់តួនាទីរបស់សហគ្រាស នៅក្នុងខ្សែសង្វាក់តម្លៃហាឡាល; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; ការអភិវឌ្ឍសេដ្ឋកិច្ចហាឡាលតាមទិសពហុវិស័យ បៃតង វិលជុំ និងប្រកបដោយចីរភាព; អភិវឌ្ឍធនធានមនុស្សក្នុងវិស័យហាឡាល។លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន មិញ ហាំង បានបញ្ជាក់ថា វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយទួរគី បណ្តាប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) និងដៃគូអន្តរជាតិផ្សេងៗទៀត។ វៀតណាមបានស្នើឱ្យដៃគូ គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហាឡាល់ ដោយបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃហាឡាល់សកល និងស្វាគមន៍សហគ្រាសបរទេសមកវិនិយោគលើវិស័យនេះ នៅវៀតណាម។ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី ង្វៀន មិញហាំង និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទួរគី លោក Omer Bolat បានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិសម្រាប់ស្តង់ដារវាស់វែងគុណភាពវៀតណាម ជាមួយវិទ្យាស្ថានស្តង់ដារនិងមាត្រវិទ្យានៃបណ្តាប្រទេសអ៊ីស្លាម (SMIIC) និងភ្នាក់ងារទទួលស្គាល់ហាឡាល់ទួរគី (HAK)៕

ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ង្វៀន មិញ ហាំង បានដឹកនាំគណៈប្រតិភូវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលហាឡាលពិភពលោកលើកទី ១២ និងជំរុញកិច្ចសហប្រតិបត្តិការហាឡាលជាមួយប្រទេសទួរគី។ កសិដ្ឋានផ្សិតមួយ បម្រើទីផ្សារក្នុងស្រុក និងនាំចេញ រួមទាំងទីផ្សារហាឡាល់ និងឧស្សាហកម្មផងដែរ។ រូបថត៖ VNAថ្លែងនៅក្នុងសម័យបើក លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន មិញ ហាំង បានស្នើទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួន ៥ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហាឡាលសកល រួមមាន៖ ធានាភាពសុខដុមរុមនារវាងស្តង់ដារ និងប្រព័ន្ធបញ្ជាក់ហាឡាល; បង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងលើកកម្ពស់តួនាទីរបស់សហគ្រាស នៅក្នុងខ្សែសង្វាក់តម្លៃហាឡាល; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; ការអភិវឌ្ឍសេដ្ឋកិច្ចហាឡាលតាមទិសពហុវិស័យ បៃតង វិលជុំ និងប្រកបដោយចីរភាព; អភិវឌ្ឍធនធានមនុស្សក្នុងវិស័យហាឡាល។លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន មិញ ហាំង បានបញ្ជាក់ថា វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយទួរគី បណ្តាប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) និងដៃគូអន្តរជាតិផ្សេងៗទៀត។ វៀតណាមបានស្នើឱ្យដៃគូ គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហាឡាល់ ដោយបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃហាឡាល់សកល និងស្វាគមន៍សហគ្រាសបរទេសមកវិនិយោគលើវិស័យនេះ នៅវៀតណាម។ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី ង្វៀន មិញហាំង និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទួរគី លោក Omer Bolat បានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិសម្រាប់ស្តង់ដារវាស់វែងគុណភាពវៀតណាម ជាមួយវិទ្យាស្ថានស្តង់ដារនិងមាត្រវិទ្យានៃបណ្តាប្រទេសអ៊ីស្លាម (SMIIC) និងភ្នាក់ងារទទួលស្គាល់ហាឡាល់ទួរគី (HAK)៕