• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ថិតក្នុងជម្រើសកំពូលនៃគោលដៅសុវត្ថិភាពបំផុតទាំង ១០ នៅអាស៊ី

សម្រាប់ប្រទេសវៀតណាម Best Diplomats បានធ្វើអត្ថាធិប្បាយថា មានទេសភាពដ៏ ស្រស់បំព្រង វប្បធម៌សម្បូរបែប និងម្ហូបអាហារដ៏ល្អឥតខ្ចោះ។
ភ្ញៀវទេសចរ​ថត​រូបនៅ Grand World Phu Quoc។ រូបថត៖ VNA

Best Diplomats ដែលជាអង្គការអន្តរជាតិសម្រាប់ការបណ្តុះបណ្តាលការទូត ដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទើបតែបានប្រកាសបញ្ជី ឈ្មោះគោលដៅដែលមានសុវត្ថិភាពបំផុតទាំង ១០ ក្នុងតំបន់អាស៊ី ដែលក្នុងនោះ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៨។ បញ្ជីតាមលំដាប់រួមមាន៖ សិង្ហបុរី ជប៉ុន ប៊ូតាន ម៉ាឡេស៊ី កាតា តៃវ៉ាន់ គុយវ៉ែត វៀតណាម កូរ៉េខាងត្បូង និងម៉ុងហ្គោលី។ សម្រាប់ប្រទេសវៀតណាម Best Diplomats បានធ្វើអត្ថាធិប្បាយថា មានទេសភាពដ៏ ស្រស់បំព្រង វប្បធម៌សម្បូរបែប និងម្ហូបអាហារដ៏ល្អឥតខ្ចោះ។ លើសពីនេះ វៀតណាម មានអត្រាបទល្មើសទាប និងពិន្ទុ សុវត្ថិភាពខ្ពស់... ដែលនឹងក្លាយជាគោលដៅដ៏ល្អឥត ខ្ចោះសម្រាប់ភ្ញៀវទេសចរ។
Best Diplomats ចាត់ទុកថា គោលដៅទេសចរណ៍មួយដែលមានសុវត្ថិភាព និងល្បីល្បាញបំផុតក្នុងប្រទេសវៀតណាមគឺ ឈូងសមុទ្រ Ha Long ជាតំបន់បេតិក ភណ្ឌពិភពលោកដែលត្រូវបានទទួលស្គាល់ដោយអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) ដែលល្បីល្បាញដោយសារកោះថ្មកំបោរ និងទឹកពណ៌ខៀវថ្លាដូចត្បូងអញ្ចឹង។ ឈូងសមុទ្រនេះគឺជាគោលដៅដ៏ពេញនិយម សម្រាប់ការធ្វើដំណើរកម្សាន្តនៅសមុទ្រ និងការចែវទូកកាយ៉ាក។ គោលដៅសុវត្ថិភាព មួយទៀតនៅវៀតណាមគឺ Hoi An (ខេត្ត Quang Nam) ដែលជាទីក្រុងបុរាណដ៏ល្បី ល្បាញដោយស្ថាបត្យកម្ម ចង្កៀងគោមចម្រុះពណ៌ និងម្ហូបអាហារដ៏ទាក់ទាញ។ ទីក្រុង បុរាណ គឺជាកន្លែងដែលមានសុវត្ថិភាព និងងាយស្រួលសម្រាប់ការរុករកដោយ ថ្មើរជើង។ ទីបំផុត រដ្ឋធានីហាណូយរបស់វៀតណាមក៏ត្រូវបានចាត់ទុកថាជាគោលដៅ ពេញនិយមសម្រាប់ភ្ញៀវទេសចរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

នៅរសៀលថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម។

Top