• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានកិច្ចសន្យានិងបានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួនដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១០៥ លានដូស

នៅព្រឹកថ្ងៃទី ១០ ខែកក្កដានេះ យន្តហោះដឹកវ៉ាក់សាំងជាង ២ លានដូសឧបត្ថម្ភដោយសហរដ្ឋអាមេរិក បានចុះចតនៅអាកាសយានដ្ឋាន Noi Bai (ហាណូយ)  (រូបថត៖ vnexpress.net)
 

គិតត្រឹមថ្ងៃទី ១២ ខែកក្កដា វៀតណាមបានទទួលវ៉ាក់សាំងជាង ៨ លានដូស; នាពេលខាងមុខនេះ នឹងបន្តទទួលបានកាន់តែច្រើនពីប្រភពបានចរចា ដែលបណ្តាប្រទេសនិងអ្នកផលិតបានព្រមព្រៀងប្រគល់ក្នុងពេលឆាប់ៗទៅកាន់ប្រទេសវៀតណាម ក៏ដូចជាពីប្រភពគាំទ្ររបស់ដៃគូទ្វេភាគីនិងអង្គការអន្តរជាតិ។

យោងតាមដំណោះស្រាយលេខ ២១ របស់រដ្ឋាភិបាល ដែលបានចេញនៅថ្ងៃទី ២៦ ខែកុម្ភះឆ្នាំ ២០២១ ស្តីពីការទិញនិងប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ វៀតណាមបានកំណត់គោលដៅមានចំនួនវ៉ាក់សាំង ១៥០ លានដូស សម្រាប់ចាក់ការពារជូនប្រជាជន ៧០%។

ប្រទេសវៀតណាមបាននិងកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលនិងអ្នកផលិតយ៉ាងសកម្ម ឱ្យលក់វ៉ាក់សាំងទៅប្រទេសវៀតណាមនិងពន្លឿនការផ្តល់វ៉ាក់សាំងទៅប្រទេសវៀតណាម។ ផ្អែកលើមូល ដ្ឋាននៃការតស៊ូមតិនិងការចរចារយ៉ាងសកម្មក្នុងរយៈពេលតែជាងមួយខែ ចំនួនវ៉ាក់សាំងដែលវៀត ណាមទទួលបាន មានការកើនឡើងគួរឱ្យកត់សម្គាល់។

- COVAX ចែកចាយបន្តជាផ្លូវការឲ្យវៀតណាមចំនួន ១.០៦៥.៨៧០ ដូស Pfizer – BioNTech ក្នុងចន្លោះខែកក្កដា ដល់ខែកញ្ញា ២០២១; ប្តេជ្ញាផ្តល់អាទិភាពដល់វៀតណាមក្នុងការបែងចែកបន្ត ដើម្បីគាំទ្រការផ្ទេរបច្ចេកវិទ្យា ផលិតវ៉ាក់សាំង mRNA; បញ្ជូនអ្នកជំនាញទៅវៀតណាមដើម្បីគាំទ្រការស្រាវជ្រាវនិងផលិតវ៉ាក់សាំងដែលត្រូវនឹងស្តង់ដារអន្តរជាតិនិងត្រូវបានពិភពលោកទទួលស្គាល់។

- រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់បន្ទាន់វ៉ាក់សាំង Moderna ចំនួន ២ លានដូសតាមយន្តការ COVAX;  ដាក់បញ្ចូលវៀតណាមក្នុងបញ្ជីអាទិភាពដើម្បីទទួលបានជំនួយវ៉ាក់សាំង។ សហគ្រាសអាមេរិកចុះហត្ថលេខាលើកិច្ចសន្យាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងជាមួយសហគ្រាសវៀតណាម។

- ប្រទេសជប៉ុនជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំង Astra Zeneca ចំនួន ២ លានដូស; ផ្តល់ជំនួយបន្ថែមសម្រាប់វៀតណាម ១ លានដូសក្នុងពេលខាងមុខនេះហើយ ត្រៀមខ្លួនសហការជាមួយសហគ្រាសវៀតណាមក្នុងការសាកល្បងព្យាបាលផ្ទេរនិងលក់បច្ចេកវិទ្យាផលិតវ៉ាក់សាំង។

- ប្រទេសចិនបានផ្តល់ចំនួនវ៉ាក់សាំង ៥០០,០០០ ដូស Vero Cell របស់ក្រុមហ៊ុន Sinopharm។

- ចក្រភពអង់គ្លេសប្តេជ្ញាដាក់បញ្ចូលប្រទេសវៀតណាមក្នុងបញ្ជីប្រទេសអាទិភាពនៅពេលពិចារណាលើការបែងចែកវ៉ាក់សាំង; ត្រៀមខ្លួនពិភាក្សាជាមួយក្រុមហ៊ុន AstraZeneca ស្តីពីការផ្ទេរបច្ចេកវិទ្យា ជួយវៀតណាមក្នុងការកសាងសមត្ថភាពផលិតវ៉ាក់សាំងផ្ទាល់ខ្លួន។

- ប្រទេសអូស្រ្តាលីប្តេជ្ញាជួយវៀតណាមនូវទឹកប្រាក់ចំនួន ១៣.៥ លានដុល្លារអូស្រ្តាលី ដើម្បីទិញវ៉ាក់សាំងនិងបរិច្ចាគបន្ថែមនូវវ៉ាក់សាំងចំនួន ១,៥ លានដូស ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២១។

- ប្រទេសរុស្ស៊ីបានផ្តល់វ៉ាក់សាំង Sputnik-V ចំនួន ១០០០ ដូសដល់ប្រទេសវៀតណាម។

- អង្គការ UNICEF បានឧបត្ថម្ភគម្រោង “គាំទ្រដល់ការអនុវត្តការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ នៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០២១-២០២៣” ដែលក្នុងនោះមានទូទឹកកកផ្ទុកវ៉ាក់សាំងមានសមត្ថភាពធំចំនួន ១,៩១០ គ្រឿង និង ប្រមូលថវិកា ១០ លានដុល្លារដើម្បីអនុវត្តន៍គម្រោងនេះ។

- ប្រទេសកូរ៉េខាងត្បូង គាំទ្រសារាងចាក់ថ្នាំចំនួន ៣០ លាន ស្មើនឹងប្រមាណ ២,៥ លានដុល្លារ។

- រដ្ឋាភិបាលនិងប្រជាជននៃរដ្ឋមួយចំនួននៃប្រទេសអាល្លឺម៉ង់បានបរិច្ចាគឧបករណ៍ធ្វើតេស្ត៍រហ័ស កូវីដ ១៩ ចំនួន ១លានឈុត។ល។

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top