• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានការរួមចំណែកជាច្រើនចំពោះជោគជ័យរួមនៃ COP២៧

កិច្ចប្រជុំនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលធ្វើឡើងនៅប្រទេសអេហ្ស៊ីបបានបិទបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា។

កិច្ចប្រជុំនេះទទួលបានជោគជ័យ បន្ទាប់ពីបានឃើញភាពជោគជ័យនៃកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមជាច្រើនដែលសម្រេចបាន  ដើម្បីផ្លាស់ប្តូរពីការសន្យាទៅការអនុវត្តជាក់ស្តែង បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតប និងកាត់បន្ថយផលវិបាកនៃការប្រែប្រួលអាកាសធាតុនៅជុំវិញពិភពលោក។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅប្រទេស អេហ្ស៊ីប លោក Pham Van Tan អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុបានអះអាងថា គណៈប្រតិភូវៀតណាមដែលចូលរួមកិច្ចប្រជុំនេះមានគំនិតផ្តួចផ្តើមជាច្រើនដើម្បីរួមចំណែកដល់ជោគជ័យរួមនៃកិច្ចប្រជុំ។

“លទ្ធផលនៃ COP27 អាចមានមតិផ្សេងៗគ្នាជាច្រើនដែរ ប៉ុន្តែលទ្ធផលដ៏ធំបំផុតដែលគណៈប្រតិភូវៀតណាមទទួលបានក្នុងកិច្ចប្រជុំនេះបានបង្ហាញថា វៀតណាមជាប្រទេសសកម្ម និងមានការទទួលខុសត្រូវក្នុងការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិ។ ការអភិវឌ្ឍន៍ការបំភាយឧស្ម័នទាប នាំការបំភាយសុទ្ធដល់ "សូន្យ" ត្រឹមឆ្នាំ ២០៥០ និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ គឺជាផ្លូវដែលវៀតណាមប្រដេញតាមយ៉ាងខ្ជាប់ខ្ជួន ទាំងការអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព និងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសកល។ ដូច្នេះហើយ ប្រទេសនិងអង្គការអន្តរជាតិជាច្រើន បានស្វែងរកមធ្យោបាយដើម្បីជួបពិភាក្សាជាមួយវៀតណាមក្នុងអំឡុង ២ សប្តាហ៍ដែលប្រព្រឹត្តទៅកិច្ចប្រជុំ”។

វៀតណាមបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ជាពិសេសការប្រើប្រាស់ធន ធានភាគច្រើនដែលប្រមូលបានតាមរយៈយន្តការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីផ្ទេរបច្ចេកវិទ្យា និងគាំទ្រការអនុវត្តគម្រោងសាកល្បង។ អាស្រ័យហេតុនេះ ទាក់ទាញប្រភពមូលនិធិ និងការវិនិយោគដ៏រឹងមាំពីសហគ្រាសក្នុងនិងក្រៅប្រទេស ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបម្រើដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសនីមួយៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top